• 2018-08-15 10:00:00
  • ភាពយន្ត

ភាពយន្ត​តុក្កតា Disney “Lady and the Tramp” នឹង​យក​មក​ថត​សារ​ជា​ថ្មី​លក្ខណៈ Live Action

  • 2018-08-15 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដាក់​បញ្ចាំង​លើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៥៥ ពេល​នេះ​ក្រុមហ៊ុន​យក្ស​ Disney បាន​រក​ឃើញ​​តារា​សម្ដែង​ស្រី​ដើម្បី​ឲ្យ​បញ្ចូល​សំឡេង​ឲ្យ​តួអង្គ​ Lady ហើយ។ តារា​សម្ដែង Tessa Thompson ដែល​យើង​ស្គាល់​តាម​រយៈ​​ការ​សម្ដែង​របស់​នាង​ជា​តួអង្គ Valkyrie នៅ​ក្នុង​រឿង "Thor: Ragnarok” ដែល​ទើប​ដាក់​បញ្ចាំង​កាល​ពី​ចុង​ឆ្នាំ ២០១៧។

តារា​សម្ដែង Tessa Thompson ក្នុង​រឿង "Thor: Ragnarok"

ភាពយន្ត​នេះ​នឹង​មាន​លក្ខណៈ​ស្រដៀង​នឹង​ភាពយន្ត Live Action ពី​មុនៗ​របស់ Dinsey ដូច​ជា រឿង "Beauty and the Beast”, “Christoper Robin” និង​រឿង "Cinderella” ជា​ដើម។ តារា​សម្ដែង​ល្បី​ឈ្មោះ Justin Theroux នឹង​សម្ដែង​ជា​តួអង្គ​សំខាន់​មួយ​ ជាមួយ​គ្នា​នឹង​ Tessa Thompson។

ភាពយន្ត​នេះ​ដឹក​នាំ​រឿង​ ដោយ​លោក​ Charlie Bean ដែល​ជា​អ្នក​នាំ​រឿង​បែប 3D Animated “The Lego Ninjago Movie”។ រឿង "Lady and the Tramp” បែប​​សម្ដែង​ដោយ​បង្ហាញ​ស្ថាន​ភាព​ពិត​ប្រាកដ​មិន​មែន​តុក្កតា​ដូច​មុន ប៉ុន្តែ​ប្រើ​ប្រាស់​បច្ចេកទេស​កុំព្យូទ័រ​ CGI ជំនួយ​ នឹង​ចាប់​ដាក់​ឲ្យ​មើល​នៅ​ក្នុង​បណ្ដាញ​ប្រព័ន្ធ​ចែក​ចាយ​ភាពយន្ត​ថ្មី​ស្រដៀង​ Netflix របស់ Disney នៅ​ឆ្នាំ ២០១៩​។

ឈុត​ឆាក​ផ្សេង​ក្នុង​រឿង "Lady and the Tramp" បញ្ចេញ​ឆ្នាំ ១៩៥៥

តួអង្គ​សំខាន់​ផ្សេង​ទៀត​គឺ​នឹង​ចូលរួម​បញ្ចូល​សំឡេង​ ដោយ​តារា​សម្ដែង Ashley Jensen និង​តារា​សម្ដែង Benedict Wong ពី​ក្នុង​រឿង​ "Doctor Strange”។ តារា​ស្រី​ Kiersey Clemons សម្ដែង​ជា​តួអង្គ​មនុស្ស​ឈ្មោះ​ Darling ជា​ម្ចាស់​របស់​សត្វ​សុនក​ Lady។

គូស​បញ្ជាក់​ដែរ​ថា ភាពយន្ត​ Live Action ថ្មី​ៗ​របស់ Disney ដែល​កំពុង​ថត​មាន "Mulan”, “Aladdin”, “Dumbo” និង "Lion King” សុទ្ធ​តែ​ត្រៀម​ដាក់​បញ្ចាំង​ឆ្នាំ ២០១៩៕

ប្រភព៖ hollywoodreporter ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់