• 2018-08-16 02:45:41
  • ជីវិតតារា

Cara Delevingne ដើរថើបស្រីស្នេហ៍ពេញផ្លូវក្រោយបែកពីកូន Michael Jackson

  • 2018-08-16 02:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កំពុង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ Cara Delevingne និង​ Ashley Benson បាន​បង្ក​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​មាន​ភាព​ច្រួល​ច្របល់​គួរ​សម​នៅ​ ពួកគេ​ដើរ​ថើប​គ្នា​ពេញព្រលាន​យន្ត​ហោះ​ Healthrow ថ្ងៃ​ពុធ​ម្សិលមិញ។

ផ្អែក​តាម​វិបសាយ​ Daily Mail គូស្នេហ៍​តារា​ស្រី​ដែល​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ខែ​មេសា​នេះ​ បាន​បង្ហាញ​កាយវិការ​ផ្អែមល្ហែម​នឹង​គ្នា​មិនធម្មតា​ មិនចាញ់​គូស្នេហ៍​ប្រុសស្រី​ទេ​ ដោយ​ពួកគេ​ថើប​គ្នា​ពេញ​ផ្លូវ​ មិន​​ខ្វល់​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ឡើយ។

យ៉ាងណា​ក្ដី​ មុន​ទាក់ទង​ស្នេហា​ជាមួយ​អ្នក​ថ្មី​នេះ​ Cara ក៏​ធ្លាប់​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​កូន​ស្រី​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ Maichael Jackson ដែរ គឺ​តារា​សម្ដែង​វ័យ​ ២០​ឆ្នាំ​ Paris Jackson។ ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០១៨៧​នេះ​ ពួកគេ​ទាំង​ ២​ត្រូវ​គេ​ថត​បាន​ ពេល​ថើប​គ្នា​នៅ​ទី​សាធារណៈ។

Cara ជាមួយ​ Paris
Cara ជាមួយ​ Michelle

ក្រៅពី​តារា​ស្រី​ ២​នាក់​ខាង​លើ Cara ក៏​ធ្លាប់​ទាក់ទង​តារាសម្ដែង​ St Vincent និង Michelle Rodriguez ដែរ។ តារា​ម៉ូដែល​រូបនេះ​ធ្លាប់​មាន​ពាក្យ​លេចឮថា​បាន​សាង​ស្នេហ៍​ជាមួយ​ Harry Style កាល​ពី​​ឆ្នាំ ២០១៣ ប៉ុន្តែ​ភាគី​ខាង​ប្រុស​ច្រានចោល​ ថា​មិន​មែន​ជា​ការ​ពិត​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់