• 2018-08-16 03:18:09
  • ស្ទីលតារា

ញាក់សាច់! ស្ទីលថតរូបសិចស៊ីច្រើនសន្លឹក អែត វីន កាលមិនទាន់ល្បីខ្លាំង

  • 2018-08-16 03:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទីល​ថត​រូប​សិច​ស៊ី​​​ អែត វីន កាល​ពី​៣​ឆ្នាំ​មុន​នៅ​តែ​​ទទួល​បាន​ការ​ Like និង Share យ៉ាង​ច្រើន​លើស​លប់​​ពី​​សំណាក់​ហ្វេនៗ​​​​​​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ដដែល។ ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​​អ្នក​គាំទ្រ​​ធ្វើ​ឲ្យ​តួ​ឯក​ប្រុស​ក្នុង​រឿង​"មនុស្ស​ឆ្កួត" រំភើប​ចិត្ត​រក​អ្វី​មក​និយាយ​ពុំ​ចង់​បាន​ ក្រៅ​ពី​ពាក្យ​អរគុណ។

កន្លង​មក​ អែត វីន ឲ្យ​ដឹង​ថា ស្ទីល​ថត​រូប​សិច​ស៊ី​នៅ​មាត់​​ឆ្នេរ​សមុទ្រ​ លើ​ថ្ម​ ផ្អែក​ដើម​ឈើ​ ឬ ក្បែរ​ម៉ូតូ​ធំ​នោះ​តាំង​ពី​​មិន​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​​​ ពោល​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ដូច​ពេល​បច្ចុប្បន្ន។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​​លោក​ ក៏​ដូច​ជា​គ្រួសារ​​សម្រាប់​ភាព​ជោគ​ជ័យ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​​ដោយ​មិន​នឹក​ស្មាន​ដល់។

តួ​អង្គ​ឯក​ប្រុស​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" ឈាន​ជើង​ចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​​​​​ក្រុម​ហ៊ុន​​​ Sun Super Model ​។​ ក្រោយ​ពី​ចូល​ក្រុម​ Sun Super Model ភ្លាម​​ប្រ​ធាន​ផ្នែក​នៅ​ទី​នោះ​ រក​វិធីសាស្ត្រ​ប្រូ​​ម៉ូដ​ រូប​លោក​ដោយ​យក​រូប​ថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​ទៅ​បង្ហោះ​នៅ​លើ​​ទំព័ហ្វេសប៊ុក។ បាន​ប៉ុន្មាន​ខែ​ក្រោយ​មក​លោក​​ក៏​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​ប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​រូប​សិច​ស៊ី៕

រូបថត៖ផ្ដល់ឲ្យដោយ អែត វីន ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់