• 2018-08-16 07:55:48
  • ភាពយន្ត

ចេញហើយ! ឈុតបង្ហាញពីគម្រោងអច្ឆរិយៈ ក្នុងរឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់"

  • 2018-08-16 07:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ខ្លី​មួយ​ក្នុង​រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" បង្ហាញ​គម្រោង​អច្ឆរិយៈ​ដែល​មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភព​ជំនួញចង់​បានស្ទើរ​ទៅឆ្កួតទៅ​ហើយ​នោះ បាន​ចេញ​នៅ​លើ​ផេក PNN ហើយ។

ឈុត​ដែល​មាន​រយៈពេល​ប្រមាណ​៣០វិនាទី​នេះ បង្ហាញ ​​ពី​តួអង្គ ប៉ែន ពេជ្រ ​សម្ដែង​ដោយ​លោក គិត មនោរម្យ បាន​និយាយ​គម្រោង​អច្ឆរិយៈ ដែល ហួត ស៊ីវ តែង​តែ​ប្រាថ្នា​យក​មក​ជា​របស់​ខ្លួន​ស្ទើរ​ពេញ​មួយ​ជីវិត តែ​តាម​ពិត​គម្រោង​នេះ​គ្រាន់​តែ​ជា​ក្រដាស​គូស​វាស​មួយ​សន្លឹក​ដ៏​ទក់​ទីប៉ុណ្ណោះ​។

បុរស​ដែល​គោរព​សន្យា​ជាមួយ​មិត្តភ័ក្ដិ​ ទុក​អំពើ​ល្អ​ជា​ធំ​រូប​នេះ ពោល​ថា "មនុស្ស​គ្រប់​គ្នា​ចង់​បាន​វា​ស្ទើរ​តែ​ឆ្កួត​ទៅ​ហើយ តាម​ពិត​វា​គ្រាន់​តែ​ជា​ក្រដាស​ដែល​បង​រាជ​គូស​វាស​លេង​តែ​ប៉ុណ្ណោះ ប្រហែល​ជា​បង​រាជ ធ្វើ​វា​នៅ​ពេល​ដែល​គាត់​ខូច​សតិ"។

គ្រាន់​តែ​ឃើញ​ឈុត​នេះ​ភ្លាម ហ្វេនៗ​គ្រប់​គ្នា​ដែល​ធ្លាប់​បាន​អាន​ប្រលោម​លោក​ដ៏​ល្បី​មួយ​​នេះ ពិត​ជា​អន្ទះសា​ចង់​មើល​សាច់​រឿង​ក្នុង​ភាពយន្ត​ជា​ខ្លាំង។

ចង់​ដឹង​ថា ទីបំផុត គម្រោង​អច្ឆរិយៈ ធ្លាក់​ទៅ​លើ​អ្នកណា​ឲ្យ​ប្រាកដ? ហេតុអ្វី​បាន​ជា​អ្នក​ជំនួញ​ជាន់​ខ្ពស់​តែង​តែ ប្រាថ្នា​ចង់​បាន?

ចង់​ជ្រាប​ច្បាស់ កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​ភាពយន្ត​ភាគ "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" ដែល​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់