- 2018-08-18 03:52:43
- ព័ត៌មាន
ត្រឹមមួយឆ្នាំ Soyo ចំណាយកន្លះលានដុល្លារដើម្បីផលិតភាពយន្តក្នុងស្រុក
- 2018-08-18 03:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមមួយឆ្នាំ Soyo ចំណាយកន្លះលានដុល្លារដើម្បីផលិតភាពយន្តក្នុងស្រុក
ចន្លោះមិនឃើញ
ល្ងាចមិញនេះ Soyo ដែលជាបណ្ដាញកម្មវិធីទស្សនាភាពយន្ត វីដេអូកម្សាន្តផ្សេងៗ បានប្រារព្ធខួបគម្រប់មួយឆ្នាំ និងពិភាក្សាអំពីការអភិវឌ្ឍក្នុងវិស័យកម្សាន្តកម្ពុជាដែលមានការចូលរួមពីសំណាក់បុគ្គលល្បីៗពាក់ព័ន្ធវិស័យភាពយន្ត និងផលិតករយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital បានថ្លែងអំណរគុណទៅដល់បណ្ដា ផលិតករភាពយន្តទាំងអស់ដែលមានវត្តមាននៅទីនោះ ដោយបាននិយាយថា "បើសិនជាគ្មានអ្នកទាំងអស់គ្នា កម្មវិធី (Platform) របស់យើង គឺដូចជាកញ្ចក់ទទេស្អាតដោយគ្មានរូបភាពអីចឹង"។
គិតមកត្រឹមពេលនេះ Soyo ដែលជាកន្លែងមួយអាចឲ្យបណ្ដាផលិតករ (Filmmakers) Content Creators អាចចែករំលែកនូវស្នាដៃរបស់ខ្លួនទៅកាន់ទស្សនិកជន បង្កើតបានមួយឆ្នាំហើយ។ ក្នុងរយៈពេលកន្លងមកនេះ Soyo បានចំណាយដើមទុនដល់ទៅកន្លះលានដុល្លារសហរដ្ឋអាមេរិកឯណោះ ដើម្បីផលិតនូវភាពយន្ត និងវីដេអូកម្សាន្តផ្សេងៗ។ ជំហានបន្ទាប់ Soyo ក៏នៅតែស្វាគមន៍នូវការផលិតថ្មីៗ មិនថាជាភាពយន្ត ភាពយន្តខ្នាតខ្លី ឬភាពយន្តផលិតសម្រាប់តែដាក់បញ្ចាំងនៅក្នុង Soyo (Feature Films) នោះទេ។
តួយ៉ាងភាពយន្តថ្មីៗដូចជា Music Magic Love គឺស្ថិតនៅក្នុងចំណោមបណ្ដាផលិតផលថ្មីៗ ដែលគ្រោងផលិតសម្រាប់ដាក់ក្នុងបណ្ដាញមើលភាពយន្តតាមអ៊ីនធឺណិត។ មិនត្រឹមតែប៉ុណ្ណោះលោក ជី សិលា ក៏បានរម្លឹកឲ្យបណ្ដា Filmmaker ទាំងអស់មានគម្រោងត្រឹមត្រូវមុននឹងផលិតភាពយន្តផ្សេងៗយកមកដាក់ក្នុង Soyo ដូចជាបង្កើតកាលវិភាគ និងដើមទុនច្បាស់លាស់។
អ្វីដែលពិសេសបំផុតនោះ នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះក៏បានបង្ហើបពីគម្រោងចុងឆ្នាំនេះ ដែលលោកនឹងណែនាំបណ្ដាអ្នកបច្ចេកទេសភាពយន្តក្រៅប្រទេសដើម្បីមកបង្ហាត់បង្រៀនដល់អ្នកចង់ចេះផ្នែកភាពយន្តក្នុងស្រុកទៀតផង៕