• 2018-08-18 07:50:05
  • ចម្រៀង

អ្នកគាំទ្រ​នាំគ្នាខកចិត្តហួសថ្លែង ពេល​ឃើញ MV បទ “Ddu-Du Ddu-Du” ជាភាសា​ជប៉ុន​

  • 2018-08-18 07:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Ddu-Du Ddu-Du” ជាភាសា​ជប៉ុន​របស់​ BLACKPINK បាន​ចេញ​ជា​ផ្លូវការ​ហើយ​ ប៉ុន្តែ​ខុស​ពី​ Version ភាសា​កូរ៉េ​ដាច់​ ដោយសារ​លើក​នេះ​បែរ​ជា​អ្នក​គាំទ្រ​នាំ​គ្នា​មិនសប្បាយ​ចិត្ត​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​សីហា​ ផលិតកម្ម​ YG បាន​បង្ហាញ​វីដេអូ​បទ​ចម្រៀង​ "Ddu-Du Ddu-Du” ជាផ្លូវការ​ហើយ​លើ​ YouTube។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​អ្នក​គាំទ្រ​បែរ​ជា​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​វិញ​ ជាមួយ​ការ​បង្ហាញ​ជូន​លើក​នេះ ដោយ​បទ​ច​ម្រៀង​មិនទាន់​ចប់ស្រួលបួល​ បែរ​ជា​ YG សម្រេច​បញ្ចប់​ត្រឹម​នាទី​ ទី​២:៣០ ទៅវិញ។ ម្យ៉ាង​វិញ​ទៀត​ ការ​សម្រិត​សម្រាំង​ Version ជាភាសា​ជប៉ុន​នេះ​ ក៏​រៀប​ចំ​មិន​បាន​ល្អ​ខ្លាំង​ ដូច​ Version កូរ៉េ​ដែរ។

ជាមួយ​គ្នា​នេះ​ អ្នក​គាំទ្រ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ BLACKPINK ថត​តែ​ប៉ុន្មាន​ប្លង់​ខ្លីៗ​ប៉ុណ្ណោះ​សម្រាប់​វីដេអូ​នេះ ហើយ​ប្លង់​ផ្សេង​ទៀត​ ត្រូវ​បាន​កាត់យក​ពី​ Version កូរ៉េ​។ ប្រសិន​បើ​គ្រប់​គ្នា​ផ្ទៀង​ស្ដាប់​ឲ្យ​ច្បាស់​ នឹងអាចកត់​សម្គាល់ឃើញ​ថា​ នៅ​នាទី​ទី​ ១:៣៦ មាន​ចំណុច​រអាក់រអួល​មួយ​បាន​កើត​ឡើង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់