• 2018-08-21 02:38:47
  • ព័ត៌មាន

​សូ​ដា នី​តា​ ទៅ​បរទេស​ញឹក មិន​ខ្ចីខ្វល់ទី​ផ្សា​រក្នុង​ស្រុក​ធ្លាក់​ចុះ

  • 2018-08-21 02:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កញ្ញា សូ​ដា នី​តា ទើប​​ត្រលប់​មក​ពី​អាមេរិក​បាន​ប្រមាណ​២​អាទិត្យ​ប៉ុណ្ណោះ ​តែ​តារា​សម្ដែង​រូប​នេះ​ប្រាប់​ថា ខ្លួន​នឹង​វិល​ទៅ​សម្ដែង​នៅ​ទី​នោះ​នៅ​ឆ្នាំ​ក្រោយ​ម្ដង​ទៀត ចំណែក​ចុង​ឆ្នាំ​នេះ​ មាន​គេ​ទាក់​ទង​ឲ្យ​ទៅ​អូស្ត្រាលី និង​កា​ណា​ដា​ផង​ដែរ។

ការ​ចេញ​ក្រៅ​ប្រទេស​ញឹក​ញាប់ សូ​ដា​ នី​តា ហាក់​មិន​ខ្លាច​បាត់​បង់​ទី​ផ្សា​ក្នុង​ស្រុក​របស់​ខ្លួន​​នោះ​ទេ ដែល​ខុស​ពី​តារា​មួយ​ចំនួន​ តែង​ទាត់​ចោល​សំណើ​ទៅ​ក្រៅ​ប្រទេស​ ដោយ​សុខ​ចិត្ត​ស្រវា​កសាង​កេរ្តិ៍​ឈ្មោះ​ក្នុង​ស្រុក​ ច្រើន​ជាង។

​ហេតុ​ផល​នេះ តួ​អង្គ​ក្នុង​រឿង "​បណ្ដឹង​ស្រី​ទាំង​៥" ឆ្លើយ​ថា មិន​ភ័យ​ព្រួយ​រឿង​បាត់​ការងារ​សិល្បៈ​ក្នុង​ស្រុក​ឡើយ ព្រោះ​មុន​ពេល​ទទួល​យក​ការងារ​ក្រៅ​ប្រទេស ស្រី​ស្អាត​រូប​នេះ​មើល​ឃើញ​ថា ខ្លួន​អាច​ទំនេរ​ ដក​ខ្លួន​ទៅ​បំពេញ​ការងារ​បាន។ ម្យ៉ាង​ទៀត ទៅ​បរទេស​រាល់​ដង ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ចំ​ពេល​រដូវ​ភ្លៀង​ផង ដូច្នេះ​សម្រាប់​អ្នក​សិល្បៈ មិន​សូវ​មាន​ការងារ​នោះ​ទេ។ ម្ល៉ោះ​ហើយ ទើប​តារា​សម្ដែង​បន្ថែម​របរ​លក់​គ្រឿង​ថែ​សម្ផស្ស​តាម​អន​ឡាញ គ្មាន​ព្រួយ​រឿង​អ្នក​គាំ​ទ្រ​នៅ​ស្រុក​ខ្មែរ​ភ្លេច​មុខ។

​​ជាក់​ស្ដែង ​ទោះ​ទើប​ត្រលប់​មក​ពី​អាមេរិក​ក្ដី ក៏​សូ​ដា នី​តា នៅ​តែ​ឆក់​បាន​ការងារ​បន្ត​បន្ទាប់ ដោយ​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​ក្រុម​ហ៊ុន​សំណង់​មួយកាល​ពី​ថ្មី​ៗ​នេះ និង​នៅ​ខែ​កញ្ញា​ខាង​មុខ ​រូប​នាង​ជាប់​រវល់​សម្ដែង​រឿង​​ផង​ដែរ។ ចំពោះ​ បញ្ហា​រឿង​គូ​ស្រ​ករ​វិញ តារា​ប្រឡូក​សិល្បៈ​មិន​តិច​ជាង​១០​ឆ្នាំ រូប​នេះ មិន​ទាន់​ចង់​បាន​ប្រញាប់​នោះ​ទេ ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​ចាត់​ចែង​ទៅ​ចុះ​​៕

អត្ថបទ៖ លឹម សុនា

មតិយោបល់