• 2018-08-21 07:08:51
  • ចម្រៀង

មក​ទស្សនា​​ការ​សម្ដែង​កក្រើក​ឆាក​កម្មវិធី​ MTV VMAs របស់​តារា​ចម្រៀង​ល្បី​ៗយប់​មិញ

  • 2018-08-21 07:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពាន​រង្វាន់ MTV Video Music Awards សម្រាប់​ឆ្នាំ ២០១៨ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ២០ ខែ​សីហា​នេះ នៅ​ឯ Radio City Music Hall ក្នុង​ទីក្រុង ញ៉ូយ៉ក។

កម្មវិធី​ពាន​រង្វាន់​លើក​ទី ៣៥ នេះ​ដែរ ទទួល​បាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ជា​ច្រើន ដូច​ជា តារា​ចម្រៀង Ariana Grande, Nicky Minaj, Travis Scott, Shawn Mendes ជា​ដើម។ ក្នុង​នោះ​ដែរ សង្កេត​ឃើញ​ថា តារា​ចម្រៀង​រ៉េប Cardi B ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ​ផង​ដែរ និង​ក្នុង​នាម​ជា​អ្នក​បើក​កម្មវិធី​ផ្ទាល់​ដែរ​ម្ដង។

អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​កម្មវិធី​ពាន​រង្វាន់​របស់ MTV ក្នុង​ឆ្នាំ​នេះ​គឺ ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​ទស្សនិកជន​ទាំង​អស់​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង។

ទស្សនា​ការ​ប្រគំ​តន្ត្រី​ពី​តារា​ល្បីៗ​ខាង​ក្រោម​នេះ៖

១. តារា​ចម្រៀង Ariana Grande ច្រៀង​បទ "God Is A Woman”

២. តារា​ចម្រៀង Maluma ច្រៀង​បទ "Felices Los 4”

៣. តារា​ចម្រៀង Travis Scott ច្រៀង​បទ "Stargazing, Stop Trying To Be God និងSicko Mode”

៤. តារា​ចម្រៀង Jennifer Lopez ច្រៀង​បទ "Get On The Floor, Love Don't Cost A Thing និង​បទ​ផ្សេងៗ​ទៀត”

៥. តារា​ចម្រៀង Nicki Minaj ច្រៀង​បទ "Majesty, Barbie Dreams និង​បទ​ចម្រៀង​ផ្សេងៗ​ទៀត"

**៦. តារា​ចម្រៀង Shawn Mendes ច្រៀងបទ "In My Blood"

អត្ថបទ៖ អន សុភក្ត្រា

មតិយោបល់