• 2018-08-22 05:07:20
  • ព័ត៌មាន

ពូកែមែន កូនស្រី ស៊ឹម សូលិកា ទទួលបានមេដាយលើឆាកអន្តរជាតិ

  • 2018-08-22 05:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​ពិធីការិនី​អ្នកនាង ស៊ឹម សូលិកា បាន​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិិ​ក្នុង​កម្មវិធី World Scholar’s Cup នៅ​ប្រទេស​អូស្ត្រាលី កាលពីថ្ងៃទី២១ សីហា ម្សិល​មិញ​នេះ ដែល​មាន​ការ​ចូលរួម​ពី​​ជាង​៣០​ប្រទេស។

វត្តមាន​របស់​កូនស្រី​សំណព្វ​ទទួលបាន​មេដាយ​នៅ​ឆាក​អន្តរជាតិ​នេះ ត្រូវ​បាន​អ្នកម្តាយ​សូលិកា​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​បណ្តាញ​សង្គម ហ្វេសប៊ុក ជាមួយ​ពាក្យពេចន៍​រំភើប និង​មានមោទកភាព ដែល​កូនស្រី​បាន​បំពេញ​បំណង​របស់ខ្លួន លើក​មុខ​មាត់​ប្រទេស​ជាតិ។ «​កូ​ន​ស្រីម៉ែ​បាន​បំពេញ​បំណង​ម៉ែ​ហើយ មោទនភាព​កូន​ខ្មែរ ទង់​ជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ Melbourne Australia 21.08.2018 សុកាន ភីរៈណុច ( solina sim )»។

កូនស្រី​របស់​អ្នកនាង ស៊ឹម សូលិកា ដែល​ជា​តំណក់​ឈាម​ជាមួយ​អតីត​ស្វាមី មាន​ឈ្មោះ សុកាន ភីរៈណុច ហៅ ស៊ឹម សូលីណា។

រូបភាព៖ ហ្វេសប៊ុក ស៊ឹម សូលីកា

អត្ថបទ៖ ដេត ធន្នី

មតិយោបល់