• 2018-08-23 02:18:26
  • ជីវិតតារា

កូន​ទុក​មួយ​ឡែក​សិន Rain និង Kim Tae Hee ដឹក​ដៃ​គ្នា និងចំណាយ​ពេល​ផ្អែមល្ហែម​លើ​កោះ​ធ្វើព្រងើយ

  • 2018-08-23 02:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​នេះ អ្នក​គាំទ្រ​សញ្ជាតិ​ចិន បាន​ប្រទះ​ឃើញ​តារា​សម្ដែង Kim Tae Hee និង​ស្វាមី​របស់​នាង Rain នៅ​កោះ Palau ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

តាម​រយៈ​រូប​ភាព​ដែល​ថត​បាន​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា តារា​មួយ​គូ​នេះ មក​លំហែ​កាយ​ក្នុង​លក្ខណៈ​ជា​គូ​ស្នេហ៍​តែ​ប៉ុណ្ណោះ ដោយ​មិន​មាន​វត្តមាន​កូន​របស់​ពួក​គេ​មក​ជាមួយ​ឡើយ។ គូ​ស្នេហ៍​តារា​ល្បី​រូប​នេះ បាន​ស្នាក់​នៅ​កន្លែង​មួយ​ឈ្មោះ​ថា Shell Villa។ ពួក​គេ ត្រូវ​បាន​ប្រទះ​ឃើញ​ធ្វើ​ពិធី​ជប់លៀង និង​ចុះ​ទៅ​មុជ​ទឹក​សមុទ្រ​ជា​រៀង​រាល់​ពេល។

ការ​មុជ​ទឹក​សមុទ្រ​នេះ ជា​លំហាត់​ប្រាណ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កូរ៉េ ដោយ​ពួក​គេ​គិត​ថា វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ស្រក​ទម្ងន់។ ដោយ​ហេតុ​នេះ​ហើយ ទើប​អ្នក​គាំទ្រ​គិត​ថា ការ​ចុះ​ទៅ​មុជ​ទឹក​សមុទ្រ​រៀងរាល់​ពេល​​របស់​តារា​សម្ដែង Kim Tae Hee នេះ អាច​មក​ពី​នាង​ព្យាយាម​ចង់​បាន​រូបរាង​ស្រស់​ស្អាត​ដូច​ដើម ក្រោយ​សម្រាល​កូន​រួច​៕​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់