• 2018-08-23 03:05:00
  • ព័ត៌មាន

Kylie Jenner ព្យាយាម​គេច​មុខ​ពី Nicki Minaj ក្រោយ​មាន​រឿង​រ៉ាវ​ជាមួយ​ Travis Scott

  • 2018-08-23 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ក្ដៅ​ក្រហាយ​រវាង​តារា​ចម្រៀង​ Nicki Minaj ជាមួយ​នឹង​ Travis Scott បាន​កើត​មាន​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ជាមួយ​គ្នា​នោះ​ដែរ សម្រាប់​តារា​ទូរទស្សន៍ Kylie Jenner ហាក់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​តប​ត​ឆ្លើយ​ឆ្លង​ពាក្យ​សម្ដី​អ្វី​ទៅ Nicki Minaj វិញ​នោះ​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​ជម្លោះ​កាន់​តែ​រីក​ដាល​ខ្លាំង​។

ជាក់​ស្ដែង កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ខណៈ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​កម្មវិធី​ពាន​រង្វាន់ MTV VMAs តារា​ស្រី​រូប​នេះ បាន​ព្យាយាម​គេច​ពី​តារា​ចម្រៀង Nicki Minaj។ តារា​ស្រី​វ័យ ២១ ឆ្នាំ​រូប​នេះ បាន​ឈប់​ដើរ​ទៅ​មុខ ហើយ​ងាក​ក្រោយ​ភ្លាម ខណៈ​នាង​ឃើញ​តារា​ចម្រៀង Nicki Minaj ដែល​ជា​តារា​ដែល​ចោទ​ប្រកាន់​គូ​សង្សារ​របស់​នាង Travis Scott ថា​ខ្ចី​ខ្លួន​នាង និង​កូន​ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​នោះ។

បើ​តាម​វីដេអូ​ដែល​ថត​បាន បង្ហាញ​ឲ្យ​ឃើញ​ថា Kylie Jenner ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ចូល​កម្មវិធី​ជាមួយ​នឹង​ទឹកមុខ​ស្រស់​ស្រាយ ញញឹម​ពព្រាយ ប៉ុន្តែ​ទឹក​មុខ​រីករាយ​របស់​នាង បាន​ផ្លាស់​ប្ដូរ​ភ្លាម​ក្រោយ​នាង​សម្លឹង​ឃើញ Nicki Minaj ដើរ​សំដៅ​មក​រក​នាង។ ភ្លាមៗ នាង​ក៏​បាន​ងាក​បែរ​ក្រោយ ហើយ​ដើរ​សំដៅ​ទៅ​កន្លែង​ផ្សេង​វិញ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់