• 2018-08-24 03:27:36
  • ព័ត៌មាន

រូបថត​ប៉ុន្មាន​សន្លឹក​របស់ Park Bom ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ពុះ​កញ្ជ្រោល​កាន់​តែ​ខ្លាំង​

  • 2018-08-24 03:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើក​នេះ​មិន​មែន​ជា​ការ​លេង​សើច​នោះ​ទេ តារា​ចម្រៀង Park Bom បាន​បង្ហាញ​ខ្លួន​ក្នុង​ស្ទូឌីយោ​ ខណៈ​នាង​ឲ្យ​តម្រុយ​អំពី​ការ​ចេញ​បទ​ចម្រៀង​ទោល​ថ្មី​របស់​នាង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Park Bom បាន​ប្រកាស​​ថា​កំពុង​រៀបចំ​ចេញ​បទ​ចម្រៀង​ថ្មី​ ខណៈ​នាង​បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​ថ្មី​នោះ។ ជាមួយ​គ្នា​នោះ​ដែរ តារា​ស្រី​រូប​នេះ បាន​បង្ហាញ​តម្រុយ​ឲ្យ​កាន់​តែ​ច្បាស់ ដោយ​នាង​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​គណនី Instagram របស់​នាង​ជាមួយ​នឹង​ពាក្យពេចន៍​ថា៖ "នៅ​ក្នុង​ស្ទូឌីយោ...”។

ជាមួយ​នឹង​រូបភាព​មួយ​សន្លឹក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពុះ​កញ្ជ្រោល​ខ្លាំង ចង់​ស្ដាប់​បទ​ចម្រៀង​ថ្មី​របស់​តារា​ក្នុង​ដួង​ចិត្ត​ខ្លួន​ឆាប់ៗ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ អ្នក​គាំទ្រ​កាន់​តែ​ស្រឡាញ់ និង​សរសើរ​តារា​ស្រី​រូប​នេះ​ជា​ខ្លាំង បើ​ទោះ​បី​ជា​នាង​ចាកចេញ​ពី​ក្រុម 2NE1 ក្ដី ក៏​នាង​នៅ​តែ​មិន​ភ្លេច​ក្រុម​សំណព្វ​ចិត្ត​របស់​នាង​នោះ​ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម