• 2018-08-24 09:30:00
  • ជីវិតតារា

Song Joong Ki ចេញមុខដំបូងទម្លាយពីទំនាក់ទំនង​ក្រោយ​រៀបការ​ជាមួយ​ Song Hye Kyo

  • 2018-08-24 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​ ២៤​ ខែ​សីហា វិបសាយ​ Dispatch បាន​ដកស្រង់​បទ​សម្ភាស​របស់​តារា​សម្ដែង​ Song Joong Ki ជាមួយ​ទស្សនាវដ្ដី​ "Esquire” ក្នុង​ដំណើរ​វិល​ចូល​សិល្បៈ​ជាថ្មី​ ក្រោយ​រៀបការ​រួច។

ក្នុង​បទ​សម្ភាស​នោះ​ Joong Ki មិន​ត្រឹម​តែ​បាន​និយាយ​ទាក់ទង​នឹង​ការងារ​នោះ​ទេ​ ប៉ុន្តែ​លោក​ក៏​បង្ហើប​ពី​ជីវិត​ស្នេហា​របស់​ខ្លួន​ និង​ភរិយា​ Song Hye Kyo ដែរ។

អ្នក​សម្ភាស​បាន​និយាយ​ទល់មុខ​ Joong Ki ថា៖ "ឥឡូវ​អ្នក​បាន​រៀបការ​ហើយ​ អ្នក​មិន​អាច​ត្រឡប់​ទៅ​ទាក់ទង​ដូច​សង្សារ​ជាមួយ​ប្រពន្ធ​បាន​ទៀត​ទេ”។ ពេល​នោះ​ម្ចាស់​ខ្លួន​ក៏​បាន​តប​ថា៖ «ខ្ញុំ​មិន​គិត​ថា​ការ​ទាក់ទង​បែប​នោះ​វា​ហួស​ពេល​សម្រាប់​ខ្ញុំ​ក្រោយ​រៀបការ​នោះ​ទេ។ ខ្ញុំមាន​ទស្សនៈ​ប្រាកដ​និយម​ហើយ​ក្នុង​រឿង​ស្នេហា​ ​ខ្ញុំ​គិត​ថា​ខ្ញុំ​ជា​មនុស្ស​រ៉ូមែនទិក​ម្នាក់»។

បន្ត​ទៀត​ Joong Ki និយាយ​ថា៖ «នៅ​ពេល​ខ្ញុំ​ញ៉ាំ​អី​ជាមួយ​បងៗ​ដែល​ជា​មិត្ត​ជិតស្និទ្ធ​ គាត់​ប្រាប់​ខ្ញុំ​ថា​ ឲ្យ​រក​ប្រពន្ធ​ណា​ដែល ធ្វើ​ឲ្យ​យើង​អាច​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​ខ្លួន​ឯង​អស់​មួយ​ជីវិត នោះ​ប្រៀប​ដូច​សុបិន​ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​គិត​ថា​រឿង​ល្អ​ប្រពៃ​បំផុត​ដែល​មនុស្ស​ប្រុស​អាច​ធ្វើ​បាន​ក្នុង​ជីវិតនោះ​ គឺ​ផ្ដល់​ក្ដី​ស្រឡាញ់​ឥត​ព្រំដែន​ដល់​នារី​ជាទី​ស្រឡាញ់​ម្នាក់ពិត​ប្រាកដ»។

បន្ថែម​ពី​លើ​នេះ​ Joong Ki ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «មនុស្ស​ប្រុស​មួយ​ចំនួន​ប្រហែល​ជា​ស្វែង​រក​តែ​ភាព​មាន​បាន​ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ទុក​ជា​រឿង​សំខាន់​ក្នុង​ជីវិត ប៉ុន្តែ​ខ្ញុំ​គិត​ថា​សម្រាប់​អ្នក​ដែល​ក្លាយ​ខ្លួនជា​សុភាពបុរស គឹ​នៅពេល​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​រហូត​ដល់ទីបញ្ចប់​ មិន​វៀច​វេរ​ទៅណា»។

សម្ដី​មួយ​ម៉ាត់ៗ​របស់​តារា​ប្រុស​រូបនេះ​ ពិត​ជា​ចាក់​ដោត​ខ្លាំង​បំផុត​ ពិសេស​វា​ក៏​អាច​បញ្ជាក់​ច្បាស់​ៗ​ថា​ លោក​ស្រឡាញ់​ភរិយា​ប៉ុណ្ណា ហើយ​ក្ដី​ស្រឡាញ់​ទាំង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នារីៗ​មិនតិច​ទេ​លួច​ច្រណែន​នឹង​សំណាង​ Song Hye Kyo៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់