• 2018-08-27 03:32:41
  • ជីវិតតារា

ច្រើនសន្លឹក អេង រិទ្ធី ស៊ឹម សូលិកា និងកូនស្រី មើលទៅស្រឡាញ់គ្នាណាស់

  • 2018-08-27 03:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ អេង រិទ្ធី មិន​ជា​ឪពុក​បង្កើត​កូនស្រី ស៊ឹម សូលិកា ក៏​ពិត​មែន​តែ​មើល​ទៅ​ពួក​គេ​​ទាំង​ពី​ស្រឡាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម ជា​កូន​ និង​ឪពុក​​ចុង​ដ៏​មាន​ព្រហ្មវិហារ​ធម៌​ម្នាក់។ ដោយ​កន្លង​មក​ឧស្សាហ៍​ឃើញ​បង្ហោះ​រូប​ដំណើរ​កម្សាន្ត​ និង​ទទួល​ទាន​អាហារ​ជួប​ជុំ​គ្នា​​យ៉ាង​សប្បាយ​រីក​រាយ​ពុំ​សូវ​លោះពេល​ឡើយ។

ជាក់​ស្ដែង​ប៉ុន្មានថ្ងៃកន្លង​ទៅ អេង រិទ្ធី បាន​បង្ហាញ​អារម្មណ៍​រំភើប​ និង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​កូន​ស្រី ស៊ឹម សូលិកា ដែល​ទទួល​បាន​មេដាយ​​​ក្នុង​កម្មវិធី​ប្រកួត​ World Scholar’s Cup នៅ​ប្រទេស​អូស្ត្រាលី កាលពីថ្ងៃទី២១ សីហា ដោយ​​មាន​ការ​ចូលរួម​​ជាង​៣០​ប្រទេស។

ទោះ​បី​ជា​ អេង រិទ្ធី ​បង្ហាញ​អារម្មណ៍​ខ្វាយ​ខ្វល់​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ស្រី​ ស៊ឹម សូលិកា ក្ដី​រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មិន​ទាន់​​បាន​សម្រេច​ចិត្ត​ចូល​រោង​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​នោះ​ទេ៕​

រូបថត៖ពីហ្វេសប៊ុក អេង រិទ្ធី

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់