- 2018-08-28 14:16:46
- ព័ត៌មាន
Ed Sheeran ស្រាយមន្ទិលចំពោះការបែកធ្លាយព័ត៌មានរៀបការស្ងាត់ៗ
- 2018-08-28 14:16:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ed Sheeran ស្រាយមន្ទិលចំពោះការបែកធ្លាយព័ត៌មានរៀបការស្ងាត់ៗ
ចន្លោះមិនឃើញ
តារាចម្រៀងសញ្ជាតិអង់គ្លេស Ed Sheeran បានលេចធ្លាយព័ត៌មានចចាមអារ៉ាមថ្មីៗនេះថា លោកបានរៀបការរួចហើយ។ ឥឡូវនេះ លោកឆ្លើយតបនឹងសំណួររសើបរបស់ពិធីការិនី Keltie Knight ។
នៅក្នុងបទសម្ភាសន៍ជាមួយ Access តារាចម្រៀងបានបើកចំហរពីទំនាក់ទំនងស្នេហារបស់លោកជាមួយមិត្តស្រី Seaborn បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នា៧ខែរួចមកហើយ។ Ed Sheeran និយាយ ដោយចង្អុលទៅចិញ្ចៀនប្រាក់ ដែលអះអាងថា មិត្តស្រីជាអ្នកធ្វើឲ្យផង។
ដោយឡែកសំណួរបន្តរបស់អ្នកយកព័ត៌មាន Access ថា "តើលោកអាចបញ្ចេញលម្អិតពីការរៀបការ ថាតើលោកបានរស់ថ្ងៃហើយឬនៅ ហើយធ្វើនៅឯណោះ?"។ ម្ចាស់បទ "Shape of You” បានឆ្លើយថា "ខ្ញុំមិនដែលធ្វើអ្វីមួយដោយបើកចំហរទេ"។
យ៉ាងណាតារាចម្រៀងបានឆ្លើយសំណួរស្រដៀងគ្នានៅក្នុងកម្មវិធី "Kiss FM” របស់វិទ្យុអូស្ត្រាលី។ តារាចម្រៀង "Perfect” បានឆ្លើយថា "អត់ទេ ខ្ញុំមិនបានរៀបការដោយស្ងាត់ទេ គឺអត់ទេ មិត្តស្រីរបស់ខ្ញុំបានធ្វើចិញ្ចៀននេះអោយខ្ញុំ ហើយពួកយើងទាំងពីរមានវាដូចគ្នា!”។
Ed Sheeran បានភ្ជាប់ពាក្យជាមួយមិត្តស្រីដែលសេពគប់គ្នាយូរឆ្នាំ Cherry Seaborn កាលពីខែមករា។ ១ខែក្រោយមក ពោលគឺនៅក្នុងកុម្ភៈ ក៏លេចដំណឹងថា ពួកគេបានរៀបការស្ងាត់ៗ ដោយសារតែគេឃើញពួកគេពាក់ចិញ្ចៀននៅម្រាមដៃសម្គាល់អ្នករៀបការហើយដូចគ្នា៕