• 2018-08-29 02:02:02
  • ព័ត៌មាន

មាន​ផលិតកម្មទាក់ទង ព្រះកាយច័ន្ទ ទៅច្រៀង តែ​ឪពុក​មិនអនុញ្ញាត

  • 2018-08-29 02:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រៅ​ពី​សម្ដែង ព្រះ​កាយ​ច័ន្ទ ​ក៏​ចេះ​ច្រៀង​ដែរ ហើយ​រាល់​ថ្ងៃ​រូប​នាង​ខំ​ប្រឹង​ផលិត​បទ​ចម្រៀង​ Original Song ​កុំ​ឲ្យ​យក​​បទ​អ្នក​ដទៃ​​មក​ Cover​។ ​យ៉ាង​នេះ​ក្ដី មាន​ផលិត​កម្ម​ចម្រៀង​ក្នុងស្រុក​ល្បី​ឈ្មោះ​មួយ​បាន​ទាក់​ទង​ឲ្យ​ច្រៀង​នៅ​ផលិត​កម្ម​របស់​ខ្លួន តែ​លោក​ឪពុក​របស់​នាង ​មិន​អនុញ្ញាត​ទៅ​វិញ។​​

តារា​អាយុ​២៣​ឆ្នាំ​ បន្ត​ថា៖ "មាន​ផលិត​កម្ម​ថោន ធ្លាប់​បាន​ទាក់​ទង​មក​ដែរ តែ​ប៉ា​ឃើញ​​ថា បើ​ចូល​ផលិត​កម្ម​ ខ្លាច​ស៊ូ​ជា​មួយ​តារា​ៗ​ផ្សេង​ទៀត​មិន​បាន ព្រោះ​និយាយ​ឲ្យ​ត្រង់​ទៅ សំឡេង​ខ្ញុំ​មិន​សូវ​អំណោយ​ផល​ទេ ។ ដូច្នេះ​សុខ​ចិត្ត​ចាប់​អាជីព​ជា​អ្នក​សម្ដែង​ តែ​ច្រៀង​តាម​ឆាក​តន្ត្រី​វិញ"។ យ៉ាង​ណា​មិញ ​ឪពុក​របស់​តារា​ស្រី​កម្ពស់ ១៦៧​ សង់​ទី​ម៉ែត្រ ​មិន​បាន​បិទ​សិទ្ធ​កូន​ស្រី​ឲ្យ​ឈប់​ច្រៀង​នោះ​ទេ តែ​​ជំរុញ​កូន​ស្រី​ឲ្យ​បង្កើតOriginal Song ដើម្បី​មាន​បទ​ចម្រៀង​ច្រៀង​ខ្លួន​ឯង​ ពេល​ឡើង​ឆាក​ប្រគំ​តន្ត្រី​ម្ដង​ៗ ប្រសើរ​ជាង។

កញ្ញា ព្រះ​កាយ​ច័ន្ទ​ ធ្លាប់​បង្កើត​ក្រុម​ចម្រៀង​ម្ដង​រួច​មក​ហើយ តែ​ក្រោយ​មក​ក៏​បែក​បាក់​ទៅវិញ ហើយ ​រូប​នាង​ប្រាប់​ថា មិន​បោះ​បង់​ទី​ផ្សារ​ចម្រៀង​ចោល​​នោះ​ទេ ។ ​​តារា​សម្ដែង​រូប​នេះ បន្ត​ថា​ ហេតុ​ផល​​ចម្បង​ ​ធ្វើ​ឱ្យ​កញ្ញា​មិន​អាច​បោះ​បង់​ទីផ្សារ​ចម្រៀង​បាន​ ក៏​ព្រោះ​តែ​ទីផ្សារ​ចម្រៀង​នេះ អាច​រក​ចំណូល​បាន​ច្រើន​ជាង​សម្ដែង ហើយ​​ពេល​បច្ចុប្បន្ន​ទៀត​សោត ទីផ្សារ​ចម្រៀង​កំពុង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន៕

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់