• 2018-08-29 05:00:00
  • ស្ទីលតារា

Song Hye Kyo បង្ហាញ​មុខជាថ្មីក្រោយបាត់មុខយូរ ជាមួយស្ទីលសក់កាន់តែខ្លីទៅៗ

  • 2018-08-29 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ទើប​រៀបការ​ហើយ​បាន​កន្លះ​ជាង​កន្លះ​ឆ្នាំ Song Hye Kyo បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​ព្រលាន​យន្តហោះ​ ក្រោយ​បាត់មុខ​មួយ​រយៈ​ធំ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៨​ ខែសីហា​ ឆ្នាំ ២០១៨ អ្នក​គាំទ្រ​បាន​ប្រទះ​ឃើញ​ Song Hye Kyo ភរិយា​របស់​តារា​សម្ដែង​ Song Joong Ki នៅ​ព្រលានយន្តហោះ​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​សាមញ្ញ ជាមួយ​អាវ​សាច់​កំណាត់​រលុង​ដៃវែង​មូរ​ដៃពណ៌​​ខ្មៅ​ និង​ខោ​ខោវប៊យ​ខ្លី​ត្រឹម​ភ្លៅ ព្រម​ជាមួយ​មួក​ធម្មតា។ កាន់​តែ​សឹង​ចំណាំ​មិន​ចង់​បាន​ គឺ​សក់​របស់​នាង​ពេល​នោះ​កាត់​ខ្លី​ត្រឹម​ក​ ប៉ុន្តែ​កាន់​តែ​ធ្វើ​ឲ្យ​នាង​ប្លែក​មួយ​កម្រិត។

វត្តមាន​នៅ​ព្រលាន​យន្តហោះ​ពេល​នេះ​ គឺ​ដើម្បី​ចូល​កម្មវិធី​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ទឹកមុខ​របស់​នាង​ថ្ងៃ​ម្សិលមិញ​នេះ​ដដែល​ ពិត​ជាស្រស់ស្រាយ​ និង​លើក​ដៃស្វាគមន៍​យ៉ាង​រាក់ទាក់​ដាក់​អ្នក​គាំទ្រ​ដែល​មើល​មក​គ្រប់​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់