• 2018-08-30 04:20:48
  • ព័ត៌មាន

ផាត់មុខសុទ្ធតែតារាល្បីៗលំដាប់ប្រទេសថៃ ណង ឆ័ត្រ រកចំណូលបានច្រើនប៉ុនណា?​

  • 2018-08-30 04:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណង ឆ័ត្រ ជាកូនកាត់ខ្មែរ-ថៃ ដែលបានចាប់ផ្តើមអាជីព Make-up Artist តាំងពីលោកមានអាយុ១៣ឆ្នាំ ហើយបច្ចុប្បន្នជាអ្នកផាត់មុខអាជីពឲ្យតារាល្បីនៅប្រទេសថៃ និងកម្មវិធីធំជាច្រើន។​ ល្បីល្បាញ និងមានទេពកោសល្យបែបនេះ តើអ្នកផាត់មុខវ័យក្មេងរកចំណូលបានប៉ុន្មាន?

ណង ឆ័ត្រ ថា មិនមែនជាការអួតទេ ក្នុង១ថ្ងៃលោកអាចកម្រៃពីក្នុងហាងបងស្រីនៅប្រទេសថៃបាន ពី ៥០០ ទៅ ១ ០០០ ដុល្លារ។ បើសិនជា​ចេញ​តាម​ការងារ​ផ្ទាល់ខ្លួន​ ក្នុង១ថ្ងៃលោកអាចរកចំណូលបានចាប់ពី ៨០០ដុល្លារ ដល់ ១ ០០០ ដុល្លារ។ ចំណូលដ៏ខ្ពស់នេះធ្វើឲ្យលោកស្ទើរតែគ្មានពេលសម្រាក ព្រោះតែការចូលចិត្តស្នាដៃរបស់លោក។

ណង ឆ័ត្រ និងក្រុមគ្រួសារ

ណង​​ ឆ័ត្រ បញ្ជាក់ប្រាប់ Sabay ថា ជំនាញមួយនេះអត់មានអីពិបាកទេ ព្រោះជាអ្វីដែលលោកចូលចិត្ត និងមានដុងតាំងពីកំណើតមក ថែមទាំងមានកម្លាំង​ជំរុញ​ខ្លាំង​ពីអ្នកម្តាយ។ ក្នុងចំណោមបងប្អូនស្រី៥នាក់ លោកចូលចិត្តលេងគ្រឿងសម្អាង គឺចូលចិត្តយកគ្រឿងសម្អាងរហូតមកទល់ពេលនេះមានវ័យ១៩ឆ្នាំ ក្តីស្រមៃរបស់កូនកាត់ថៃម្នាក់នេះក្លាយជាការពិតពេលបានផ្លាស់ប្តូរទៅរស់នៅប្រទេសថៃ។

ទោះយ៉ាងណា ទម្រាំតែមកដល់ចំណុចនេះបានលោកធ្លាប់ជួបឧបសគ្គមានជាច្រើន ដូូចជាបញ្ហាលុយកាក់​ចង់រៀន ចង់ទិញឧបរណ៍ផ្សេងៗមកបម្រើឲ្យមុខរបរផាត់មុខ៕

ទស្សនារូបភាពស្នាដៃផាត់មុខ របស់ ណង ឆ័ត្រ ខាងក្រោម៖

រូបភាពផ្តល់ដោយ៖ ណង ឆ័ត្រ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់