- 2018-08-31 03:06:20
- ជីវិតតារា
កូនអតីតតារាសម្ដែងជើងចាស់ម្នាក់ កំពុងហក់ចូលគន្លងឪពុក ស្អាតហើយសិចស៊ី
- 2018-08-31 03:06:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនអតីតតារាសម្ដែងជើងចាស់ម្នាក់ កំពុងហក់ចូលគន្លងឪពុក ស្អាតហើយសិចស៊ី
ចន្លោះមិនឃើញ
ទើបតែចាប់អាជីពជាតារាសម្ដែងមិនបាន១ឆ្នាំស្រួលបួលផង កញ្ញា កុសម៉ា លីនដា ចាប់ផ្ដើមមានទីផ្សារបណ្ដើរៗហើយ នាងគឺជាកូនច្បងរបស់អតីតតារាសម្ដែងជើងចាស់លោក ហៀង រតនា។ ទាំងស្អាតទាំងសមត្ថភាព តារាស្រីរូបនេះបានប្ដេជ្ញាថា នឹងខិតខំបន្តលើវិថីនេះ ក្រែងអនាគតមានទីផ្សារប្រសើរដូចនឹងតារាជូរមុខនាពេលបច្ចុប្បន្ននេះ។
ទោះបីជាមានឪពុកជាតារាសម្ដែងជើងចាស់ធ្លាប់ដែលមហាជនមួយចំនួនបានស្គាល់ហើយនៅចាំមុខក្តី ប៉ុន្តែការឈានជើងមកលើវិថីសិល្បៈនេះកញ្ញា កុសម៉ា លីនដា បានថ្លែងឲ្យដឹងថា ដំបូងឡើយប៉ារបស់នាងមិនបានគាំទ្រឡើយ ព្រោះ មិនចង់ឲ្យដើរលើវិថីនេះ ខ្លាចខូចអនាគត ខាតពេលអត់ប្រយោជន៍។ បែបនេះក្ដី ដោយស្រលាញ់ នាងក៏ខំជម្នះដោយខ្លួនឯង រហូតបានមានឱកាសចូលថត ហើយពេលឪពុកបានឃើញថាមានសមត្ថភាពអាចទទួលយកបាន ទើបក្រុមគ្រួសារបណ្ដោយតាមចិត្តទៅ។
កុសម៉ា លីនដា បានបន្តឲ្យដឹងថា ការងារសិល្បៈដំបូងរបស់នាង គ្រាន់តែថត Outdoorលេងធម្មតាទេ ប៉ុន្តែក្រោយពីផុសលើបណ្ដាញសង្គមលេងក៏មានអ្នកដឹកនាំសិល្បៈមួយចំនួនចាប់អារម្មណ៍ហៅនាងទៅ ថត MV ស្ប៉ត និងភាពយន្តជាបន្តបន្ទាប់។ ជិត១ឆ្នាំមកនេះតារាស្រីមានកំណើតមកពី ខេត្តស្វាយរៀងខាងលើបានរៀបរាប់ឲ្យដឹងថា ខ្លួនធ្លាប់បានថតភាពយន្តបាន៣រឿងមកហើយ រឿងទី១" បិសាចគួរឲ្យស្រលាញ់", រឿងទី២"គូស្នេហ៍បម្រុង", រឿងទី៣"ឆន្ទា" ហើយបច្ចុប្បន្នកំពុងតែត្រៀមចុះកុងត្រាថតរឿងថ្មី១ទៀត ប៉ុន្តែមិនទាន់ដឹងចំណងជើង និងតួដែលត្រូវសម្ដែងនៅឡើយ។ តួដែល លីនដា ធ្លាប់សម្ដែងកន្លងមកនាងថា ភាគច្រើនជាតួកាចឆ្នាសឆ្នើម ហើយសិចស៊ីដែលចរិតតួសម្ដែងបែបនេះ គឺជាចំណង់ចំណូលចិត្តរបស់នាងតែម្ដង។
ខុសពីតារាសម្ដែងផ្សេងទៀត ដែលតែងតែប្រាថ្នាថា ថ្ងៃណាមួយនិងមានឱកាសអាចក្ដាប់បានតំណែងតួឯក សម្រាប់ កុសម៉ា លីនដា មិនហ៊ានបំណែងបែបនេះឡើយ ប៉ុន្តែនាងបែរជា ចង់ចាប់អាជីពជំនាញ តួកាចឆ្នាសឆ្នើម រហូតតែម្ដង។ នាងថ្លែងលាយនឹងសំណើចថា តួណាដែលគេស្អប់ជាងគេ គឺនាងចូលចិត្តជាងគេ៕