• 2018-08-31 10:37:37
  • ព័ត៌មាន

និស្សិតកម្ពុជា៥រូប ទទួលឱកាសតាំង​ពិព័រណ៍​ម៉ូដសម្លៀកបំពាក់នៅអាឡឺម៉ង

  • 2018-08-31 10:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ក្រុម​និស្សិត​ច្នៃម៉ូដ​ជា​ច្រើន​រូប និស្សិត៥រូប​ត្រូវ​បាន​ជ្រើស​រើស ឱ្យ​យក​ស្នាដៃ​ម៉ូដ​សម្លៀកបំពាក់​របស់​ខ្លួន​ទៅ​តាំង​ពិព័រណ៍​ក្នុង​ទី​ក្រុង Berlin ប្រទេស​អាឡឺម៉ង ដែល​ជា​កន្លែង​ប្រមូល​ផ្ដុំ​សិល្បករ​ច្នៃម៉ូដ​អន្តរជាតិ​ក្នុង​សហគមន៍​អឺរ៉ុប។

ក្រុមនិស្សិតទទួលបានជយលាភី

ក្រុម​និស្សិត​ទាំងអស់​នេះ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ការ​ច្នៃម៉ូដ​ដោយ​គ្រូ​បង្រៀន​បរទេស​រយៈពេល ១ឆ្នាំ។ ពួកគេ​ទាំង​អស់​គ្នា​ត្រូវ​អភិវឌ្ឍ​គម្រោង​ផលិត​ផលច្នៃ​ម៉ូដ​របស់​ខ្លួន​ឱ្យ​បាន​ជោគជ័យ ហើយ​ត្រូវ​យក​សម្លៀកបំពាក់​មក​បង្ហាញ​ម៉ូដ​លើ​ឆាក​ក្នុង​ខែ​សីហា​ ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ជ្រើសរើស​អ្នក​ច្នៃម៉ូដ​ឆ្នើម​ចូលរួម​បន្ត​ការ​បង្ហាញ​ស្នាដៃ​នៅ​ប្រទេស​អាឡឺម៉ង់ជា​បន្ត។

អ្នកនាង ឈិន សារ៉ុម និងគណៈកម្មការផ្តល់ពិន្ទុ

និស្សិតច្នៃម៉ូដទាំង៥រូប រួម​មាន អ្នកនាង ឈិន សារ៉ុម អ្នក​នាង ចាន់ សុភាន់ អ្នកនាង​ ងួន វ៉ាន់ថា ជយលាភី​លេខ ៤ ជា​យុវជន​វ័យ​ក្មេង ឈ្មោះថា Kenny Thach Pov និង​ទី៥ យុវជន Yusof Min។ ស្នាដៃ​របស់​អ្នក​ទាំង ៥ បង្កប់​អត្ថន័យ​បង្ហាញ​ប្លែកៗ​រៀង​ខ្លួន តែ​ពិសេស​នោះ​គឺ​គម្រោង​នៃ​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​នេះ​ជា​ការ​លើកកម្ពស់​ដល់​ផលិត​សូត្រ​ក្នុងស្រុក​ និង​បរិស្ថាន លើស​ពី​នេះ​ទៀត​នោះ​គឺ​ការ​ផ្សព្វផ្សាយ​ពី​គុណ​ភាព​សូត្រ​ខ្មែរ ស្នាដៃ​ខ្មែរ​ទៅ​កាន់​អន្តរជាតិ៕

ខាងក្រោមនេះជា រូបភាពសកម្មភាព បង្ហាញម៉ូដសម្លៀកបំពាក់របស់ និស្សិតទាំង ៥រូប*៖

អត្ថបទ៖ Sunny

មតិយោបល់