• 2018-09-02 03:06:55
  • ចម្រៀង

លោក ស៊ីន ស៊ីសាមុត និពន្ធ​បទ «ឧត្តមដួងចិត្ត» ដើម្បីលួងចិត្តប្រពន្ធរឿងមួយ

  • 2018-09-02 03:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ «​ឧត្តម​ដួង​ចិត្ត» ជាស្នាដៃតែងនិពន្ធផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដើម្បីលួងចិត្តឧត្តមភរិយា ខាវ ថងញ៉ុត ដែលឃ្លាតឆ្ងាយពីរូបលោក​ទៅស្រុកកំណើត​ ក្នុងខេត្តស្ទឹងត្រែង និងត្រៀមខ្លួនសម្រាលកូនដំបូង។

រូបភាព ស៊ីន ស៊ីសាមុត

ឆ្នាំ​១៩៥៦ បទ​ចម្រៀង "​ឧត្តម​ដួង​ចិត្ត" ​​​របស់​​លោក ស៊ីន ស៊ីសាមុត បាន​បន្លឺ​សំឡេង​តាម​រលក​អាកាស​របស់​វិទ្យុ​ជាតិ​កម្ពុជា ពីបន្ទប់ផ្សាយនៅភ្នំពេញដល់ខេត្តស្ទឹងត្រែង តាមការសន្យា នេះបើយោងតាមឯកសាររបស់សមាគម​ស៊ីន ស៊ី​សា​មុត។

លោក​ស្រី ខាវ ថងញ៉ុត ភរិយាទីមួយរបស់ លោក ស៊ីន សីសាមុត

នៅ​ក្នុង​កិច្ច​សន្ទនា​មួយ​ ជាមួយ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​របស់​ Sabay លោក​ស្រី ខាវ ថងញ៉ុត បាន​បញ្ជាក់​ថា​ នៅ​ពេល​នោះ​លោក​យាយ​សម្រាល​កូន​ស្រី​ច្បង​នៅ​ខេត្ត​ស្ទឹង​ត្រែង​ កាលនោះដោយសារតែ ចាស់ៗបុរាណតម្រូងឱ្យស្រ្តី​ឆ្លងទន្លេត្រូវអាំងភ្លើង។ រីឯ លោក ស៊ីន ស៊ីសាមុត ត្រូវបំពេញការងារនៅភ្នំពេញ មិនអាចនៅក្បែរ​ថែរក្សាលោកស្រីបាន ទើបរូបលោក​សន្យាតែងបទចម្រៀងមួយនេះសម្រាប់លួងចិត្តលោកស្រី កំដរអារម្មណ៍ពេលអាំងភ្លើង។

លោក​ស្រី ខាវ ថងញ៉ុត កូនស្រីច្បង របស់លោក ស៊ីន ស៊ីសាមុត

ក្រោយមកទៀត បទ​ចម្រៀង "ឧត្តម​ដួង​ចិត្ត" ត្រូវ​បាន​ថតដាក់ថាសនៅ​ឆ្នាំ ១៩៦៩ ដោយ​មាន​លោក មែ ប៊ុន ជាអ្នក​សម្រួល​តន្ត្រី​។ ជាង ៦០ឆ្នាំ​ហើយ បទ «ឧត្តម​ដួង​ចិត្ត» របស់​លោក ស៊ីន ស៊ី​សាមុត បាន​និង​កំពុង​បម្រើ អារម្មណ៍​អ្នក​ស្តាប់ ជាពិសេស គឺលោក​ស្រី ខាវ ថង​ញ៉ុត ដែលជា​ភរិយា​ទី១​របស់​លោកមកដល់បច្ចុប្បន្ន៕

រីករាយ​សណ្ដាប់ បទ​ចម្រៀង ឧត្តម​ដួង​ចិត្ត

អត្ថបទ៖ Sunny

មតិយោបល់