• 2018-09-02 07:51:35
  • ព័ត៌មាន

ពន្លកថ្មី ៤រូបរបស់ YG មិនទាន់ចេញ​មុខផ្លូវការ​ផង មហាជននាំគ្នា​គាំទ្រឡើងខ្ជោល

  • 2018-09-02 07:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ យុវតី​ ៤​រូប​ដែល​ជា​ពន្លក​ថ្មី​របស់​ផលិតកម្ម​ YG កំពុង​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ បើ​ទោះ​ជាពួកគេ​មិន​ទាន់​លេច​មុខ​ជា​ផ្លូវការ​ជា​តារា​ថ្មី​របស់​ផលិតកម្ម​នេះ​ក៏​ដោយ។

មក​ស្គាល់​ពួកគេ​ទាំង​អស់​គ្នា តើ​មុន​ក្លាយ​ជា​តារា​ YG តើ​ពួកគេ​ធ្វើ​អ្វី​ និង​ធ្លាប់​ឆ្លងកាត់​ការ​ប្រឡង​ណា​ខ្លះ?

១. Bang Yedam

Yedam កើត​ថ្ងៃ​ទី​ ០៧ ខែឧសភា ឆ្នាំ ២០០២។ យុវជន​រូបនេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​ចិត្ត​គួរសម​កាល​ពី​ ឆ្នាំ ២០១៣ អំឡុង​ពេល​លោក​ប្រឡង​សមត្ថភាព​ក្នុង​កម្មវិធី K-Pop Star Season 2 របស់​ទូរទស្សន៍​ KBS។

នៅ​ឆ្នាំ​នោះ​ Yedam ទើប​មាន​អាយុ​ ១២​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយសារ​សមត្ថភាព​ច្រៀង​ខ្ពស់​ស្មាន​មិនដល់​ ទើប​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ បន្ទាប់​ពី​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ ៥​ឆ្នាំ Yedam ក៏​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ជា​តារា​ថ្មី​ប្រចាំ YG ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដែរ។

២. Moon Soo Ah

តារាស្រី​មាន​ជំនាញ​ខាង​រ៉េប​រូប​នេះ​ កើត​ថ្ងៃ​ទី ០៩ ខែកញ្ញា ឆ្នាំ ១៩៩៩។ កាល​ពី​ឆ្នាំ ២០១២ នាង​ធ្លាប់បាន​បង្ហាញ​មុខ​ក្នុង​បទ​ចម្រៀង​ "Knock Out” របស់​ G-Dragon និង​ T.O.P។ បន្ទាប់​មក​ Soo Ah ក៏បាន​លេច​មុខ​ក្នុង​កម្មវិធី​ “Unpretty Rapstar 2” កាល​ពី​ឆ្នាំ ២០១៥។ ពេល​នោះ​នាង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤។

៣. Choi Raesung / Millenium

តារា​ប្រុស​កើត​ក្នុង​ឆ្នាំ ២០០០ រូបនេះ​ជា​ទូទៅ​គេ​ស្គាល់​ច្បាស់​ថា​ជា​ "Millenium”។ ក្រៅ​ពី​មាន​សមត្ថភាព​ច្រៀង​ហើយ​ យុវជន​វ័យ​ ១៨​ឆ្នាំ​នេះ​ក៏​ខ្លាំង​ខាង​តែង​បទ​ចម្រៀង​ដែរ។ តួយ៉ាង​បទ​ "Love Scenario” របស់ ក្រុម iKON ក៏​ជា​ស្នាដៃ​ចូលរួម​ផលិត​របស់​ Raesung ដែរ។

៤. Im Suah

នាង​កើត​នៅ​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ ឆ្នាំ ១៩៩៩ និង​ជា​កូន​ស្រី​របស់​តារា​សម្ដែង​ និង​ជា​ផលិតករ​របស់​ទូរទស្សន៍​ MBC អ្នកស្រី​ Choi Jung Won។

Suah បាន​ចាប់​ផ្ដើម​ជីវិត​ជា​អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម​ YG កាល​ពី​ឆ្នាំ ២០១០ ពេល​មាន​អាយុ​ ១១​ឆ្នាំ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់