• 2018-09-02 09:09:00
  • ព័ត៌មាន

តារាម្នាក់ប៊ិះ​ក្លាយសមាជិក​ទី ៥របស់ BLACK​PINK ទៅហើយ តែ​ត្រូវខកខានព្រោះបងធំ YG

  • 2018-09-02 09:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ ជា​​ច្រើន​សន្លឹក​របស់​ក្រុម​ BLACKPINK និង​តារា​ស្រី​ម្នាក់​ដែល​បាន​ថត​ជុំ​គ្នា​កាល​ពីមុន​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ក្រោយ​ជ្រាប​ថា​តារា​រូបនោះ​ជា​អតីតសមាជិក​ទី​ ៥​របស់​ក្រុម។

BLACKPINK និង​ Miyeon

រម្លឹក​ទៅ​កាល​ពី​ឆ្នាំ ២០១៦ ដែល​ជា​​ពេល​ BLACKPINK លេច​មុខ​ដំបូង​ មាន​សេចក្ដី​ប្រកាស​មក​ថា​ ចំនួន​សមាជិក​របស់​ក្រុម​នេះ​ ដើម​ឡើយ​មាន​ ៩​នាក់ ប៉ុន្តែ​​ស្រាប់​តែ​ក្រោយ​មក​ក៏​ត្រូវ​កាត់​នៅសល់​ត្រឹម​ ៤​នាក់​ទល់សព្វថ្ងៃ។

ប្រភព​ខាង​ក្នុង​របស់​ YG និយាយ​ថា៖ «ពី​ដំបូង​ក្រុម​នេះ​ត្រូវ​មាន​សមាជិក​ ៩​នាក់​ ប៉ុន្តែ​លោក​ Yang Hyun Suk ស្រាប់​តែ​ប្ដូរ​គម្រោង​ដែល​ខំ​គិត​រយៈ​ពេល​ ២​ឆ្នាំ​នោះ​ មក​ឲ្យ​មាន​តែ​សមាជិក​ ៤​នាក់​ទៅវិញ។ ទោះ​បី​យើង​មិន​ដឹង​ច្បាស់​តើ​គាត់​កំពុង​គិត​អ្វី​ ប៉ុន្តែ​អ្នក​នៅ​សល់​ចំនួន​ ៥​នាក់​នោះ​ នៅ​តែ​នៅ​ក្រោម​ YG ចំណែក​ក្រុម​ BLACKPINK គ្រាន់​តែ​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ចេញ​មុខ​មុន»។

ជាក់ស្ដែង​ ក្នុង​ចំណោម​សមាជិក​ទាំង​ ៥​ ដែល​មិន​បាន​ចេញ​មុខ​ជាមួយ​ BLACKPINK នោះ​ មាន​ម្នាក់​បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ ដោយ​ចូល​ក្នុង​ក្រុម​ច​ម្រៀង​ថ្មី​មួយ​យ៉ាង​ជោគជ័យ។ ស្រី​ស្អាត​ម្នាក់​ដែល​ខំ​តស៊ូ និង​សង្ឃឹម​ថា​បាន​ចេញ​មុខជាមួយ​ BLACKPINK តែ​ក្រោយ​មក​ក្ដីរំពឹង​បានរលាយសូន្យ​នោះមាន​ឈ្មោះ​ Miyeon បច្ចុប្បន្ន​គឺ​ជា​សមាជិក​ក្រុម​ (G)I-DLE ស្ថិត​ក្រោម​ផលិត​កម្ម​ Cube។

Miyeon (មកពី​ក្រុម (G)I-DLE)

មួយ​វិញ​ទៀត​ រូប​ថត​របស់​ Miyeon និង​ BLACKPINK កាល​ពី​មុន​ត្រូវ​បាន​សើរើ​ជាថ្មី​ និង​បាន​ទាក់​ចិត្ត​អ្នក​គាំទ្រ​អួត​សរសើរ​គ្រប់​គ្នា​ថា​ នាង​ពិត​ជា​ស័ក្ដិសម​នៅ​ក្នុង​ក្រុម​នេះ​ណាស់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់