• 2018-09-03 06:49:51
  • ជីវិតតារា

ច្រើនសន្លឹកពីកូនស្រី សារ៉ាយ សក្កណា កាន់តែធំ រឹតតែស្រស់ស្អាត

  • 2018-09-03 06:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​តារា​សម្ដែង​ សារ៉ាយ សក្កណា និង​​អាណិកជន​​ខ្មែរ​​រស់​នៅ​អាមេរិក​លោក កែវ ប៊ុនមេត្រី កាន់​តែ​ធំ​​រឹត​តែ​​ស្អាត គ្រប់​​ពេល​នាងតូច នេះ​សើច​ឬ​ញញឹម​ម្ដង​​ៗ​ពិត​ជា​ស្រស់​ណាស់​ខ្លាំង​ណាស់។ អាច​និយាយ​បាន​ថា​ ពេល​ធំ​ពេញ​វ័យ​រូប​សម្រស់​មិន​ចាញ់​អ្នក​ម្ដាយ​នោះ​ទេ មាន​តែ​ស្អាត​ជាង។

កន្លង​មក​លោក​ កែវ ប៊ុន​មេត្រី  ត្រូវ​ជា​ស្វាមី​​​តួ​ឯក​ស្រី​ក្នុង​រឿង​"ប្រពន្ធ​ឆ្លាត" ធ្លាប់​និយាយ​ថា កូន​ស្រី​ខ្លួន​ឈ្មោះ​ Mataysiaអាយុ​ ៣​ឆ្នាំ​ មាន​ចរិត​​ឫកពា​មិន​ខុស​​​​​ពី​​ប្រពន្ធ​​​លោក​ឡើយ​​ ពេល​ធំ​ពេញ​វ័យ​ឡើង​ដឹង​តែ​ចូល​សិល្បៈ​​តាម​​អ្នក​ម្ដាយ​​ដែរ​ហើយ។ ​ដូច្នេះ​លោក មិន​អាច​ទៅ​បង្អាក់​​​ទឹក​ចិត្ត​កូន​ស្រី​ នៅ​អ្វី​ដែល​រូប​គេ​ស្រឡាញ់​នោះ​ទេ មាន​តែ​បណ្ដោយ​ទៅ​តាម​ចំណង​ចំណូល​ចិត្ត។

ទស្សនា​រូប​ថត​ច្រើន​សន្លឹក​ពី​កូន​ស្រី សារ៉ាយ សក្កណា ខាង​ក្រោម​នេះ៖

រូបថត៖ហ្វេសប៊ុក សារ៉ាយ សក្កណា

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់