• 2018-09-03 08:07:50
  • ព័ត៌មាន

​ចិត្ត​ធម៌​មែន! អ៊ី​ណូ នឹង​ចែក​ប្រាក់​ចំណេញ​ពី​គម្រោង​លក់​ដី​ឡូត៍​​ឲ្យ​សិល្បករ​ចាស់​ជរា

  • 2018-09-03 08:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​តារា​ចម្រៀង​ អ៊ី​ណូ បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​​លក់​ដី​ឡូត៍​ ដែល​ជា​មុខ​ជំនួញ​កំពុង​ត្រូវ​ប៉ាន់ ​​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្រាស់​ក្រែល។ ​​​ក្រៅ​ពី​នេះ តារា​ចម្រៀង​នៅ​ផលិតកម្ម​សាន់​ដេ ​នឹង​បែង​ចែក​ប្រាក់​ចំណេញ​មួយ​ចំនួន​ ពី​របរ​នេះ​ សម្រាប់​ជា​ការ​បរិច្ចាគ​ដល់​សិល្បករ​ជើង​ចាស់​ជរា។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ​នៅ​ក្នុង​សន្និសីទ​បើក​គម្រោង​ដី​ឡូត៍​ទី៩ ​មាន​ទី​តាំង​នៅ​ភ្នំ​បា​សិត កាល​ពី​ព្រឹក​មិញ។​

​​ម្ចាស់​បទ​ " កុំ​យំ​ កុំ​យំ​អូន​" ប្រាប់​ថា លោក​​ធ្លាប់​ជា​អ្នក​ក្រ ដូច្នេះ​លោក​យល់​ពី​អារម្មណ៍​អ្នក​ក្រ​ដូច​គ្នា។ ​លោក​ធ្លាប់​ចិញ្ចឹម​ចិត្ត​ថា ​នៅ​ពេល​មាន​ប្រាក់​ច្រើន ​អាច​ចែក​រំលែក​ទៅ​អ្នក​ក្រ​បាន ​​នោះ​លោក​នឹង​ធ្វើ។ ​ម្ល៉ោះ​ហើយ ប្រាក់​ចំណេញ​បាន​ពី​ការ​លក់​ដី​ឡូត៍​ ដែល​ជា​ការ​ចូល​ហ៊ុន​គ្នា​រវាង​លោក ជួន គន្ធា ​ហៅ​ សីហា ​នឹង​បែង​ចែក​ខ្លះ​សម្រាប់​​ជួយ​ដល់​សិល្បករ​ជើង​ចាស់​វ័យជរា ដែល​ជា​ផ្នែក​មួយ​ ក៏​ជួយ​ដល់​​សង្គម​ផង​ដែរ។ ​

​​​​កន្លង​មក តារា​ចម្រៀង​រូប​នេះ ​ធ្លាប់​ប្រលូក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​លើ​ការ​លក់​ផ្ទះ​ល្វែង​ ដោយ​ហ៊ុន​គ្នា​ជាមួយ​សាច់​ញាតិ។ យ៉ាង​ណា​មិញ ការ​វិនិយោគ​​ដី​ឡូត៍​លក់​លើក​ដំបូង ដោយ​ហ៊ុន​គ្នា​​លើក​នេះ ក្រោយ​មើល​ឃើញ​ថា​ទី​ផ្សារ​ផ្នែក​នេះ​កំពុង​មាន​តម្រូវ​ការ​ និង​ដំណើរការ​ល្អ។ លោក ក៏​សុំ​ច្រាន​ចោល​នូវ​ដំណឹង​ថា​ លោកត្រឹម​ជា​អ្នក​ឈរ​ឈ្មោះ​​ស៊ី​កម្រៃ​ជើង​សារ ​តែ​ការពិត លោក​​មាន​ហ៊ុន​២០​%​លើ​គម្រោង​នេះ​៕​​​​​

​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់