• 2018-09-04 02:25:00
  • ជីវិតតារា

Kylie បង្អួត​ទិដ្ឋភាព​ក្នុង​ភូមិគ្រឹះ​របស់​នាង ស្រស់​ស្អាត​អស់​ស្ទះ

  • 2018-09-04 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ទូរទស្សន៍ Kylie Jenner បាន​បង្ហោះ​វីដេអូ បង្អួត​ទិដ្ឋភាព​ក្នុង​ភូមិគ្រឹះ​របស់​នាង​លើ​គណនី Instagram។

ជួន​ជា​ចំ​ថ្ងៃ​សម្រាក​ពី​ការងារ តារា​ស្រី​វ័យ ២១ ឆ្នាំ​រូប​នេះ ​បាន​ចេញ​មក​រាន​ហាល​​ក្រៅ​ផ្ទះ​ដ៏​ប្រណីត​​ ដៃ​កាន់​កាមេរ៉ា ហើយបង្វិល​ជុំវិញ​បង្ហាញ​ទិដ្ឋភាព​ជុំវិញ​ក្នុង​ផ្ទះ​ដ៏​ធំ​សម្បើម​របស់​នាង​នេះ។ តាម​វីដេអូ​ដែល​បាន​បង្ហោះ បង្ហាញ​ឲ្យ​ឃើញ​ ចាប់​ពី​អាង​ហែល​ទឹក​ធំ រហូត​ដល់​ទិដ្ឋភាព​សួន​ក្នុង​ផ្ទះ រួមទាំងមាន​កន្លែង​លេង​តេនីសមួយ​កន្លែង និង​ទិដ្ឋភាព​បន្ទប់​គេង​របស់​នាង​ផ្ទាល់​ថែម​ទៀត។

ជាមួយ​ទិដ្ឋភាព​ក្នុង​ផ្ទះ​ដែល​តារា​ស្រី​រូប​នេះ​បង្ហាញ​ក្នុង​វីដេអូ​ទាំង​ប៉ុន្មាន បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ច្រណែន​នឹង​ភាព​ឡូយ​ឆាយ​របស់​នាង​គ្រប់​គ្នា។ ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​របស់​តារាស្រី​រូបនេះ​ នៅ​តែ​កោត​សរសើរ​ និង​ជូន​ពរ​នាង​ឲ្យ​មាន​ភាព​រីករាយ​បែប​នេះ​រហូត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់