• 2018-09-04 03:46:04
  • ព័ត៌មាន

សាយ សៀរ៉ា ប្រាប់​ថា​ចង់​បាន​ប្រពន្ធ​ហើយ តែ​គ្រូ​មិន​យល់​ស្រប គិត​ម៉េច​វិញ?

  • 2018-09-04 03:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ដែល​កំពុង​តស៊ូ​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម សាយ សៀរ៉ា បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​បាន​ដៃគូ​ជិវិត​ហើយ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​គ្រូ​បាន​ដាក់​ភ្លើង​ក្រហម​បាត់​ទៅ​ហើយ។

តួ​ប្រុស​ក្នុង​រឿង "រនាត​ឯក" ឲ្យ​ដឹង​ថា ជា​ធម្មតា​រាល់​ការ​រក​គូ​ស្រករ រមែង​មាន​ការ​រក​គ្រូ​គុណ​គូរ ហើយ​លោក​ក៏​ដូច​គ្នា ជា​លទ្ធផល គ្រូ​បាន​ទម្លាក់​ភ្លើង​ក្រហម​ទៅ​ហើយ។ "ខ្ញុំ​កំពុង​តែ​រក​មើល​ហើយ​បង ប៉ុន្តែ​គ្រូ​មើល​ថា លេខ​មិន​ល្អ​ទេ"។

គិត​មក​ដល់​ពេល​នេះ សាយ សៀរ៉ា មាន​អាយុ ៣៦​ឆ្នាំ​ហើយ ជា​វ័យ​ដែល​លោក​យល់​ថា ល្មម​ដល់​ពេល​ដែល​លោក​គួរ​តែ​មាន​ដៃគូ​ជិវិត ទើប​លោក​ចាប់​ផ្ដើម​បើក​បេះដូង​ស្វែង​រក​ម្ចាស់។ យ៉ាង​ណា ក្រោយ​ពេល​គ្រូ​គុណ​គូរ​ឃើញ​ថា មិន​ទាន់​ជា​វេលា​ល្អ​សម្រាប់​ការ​កសាង​ជីវិត​គ្រួសារ លោក​ក៏​មិន​ហ៊ាន​ប្រឆាំង​ដែរ ក្នុង​នោះ​លោក​ថា ត្រូវ​រង់​ចាំ​៣​ឆ្នាំ​ទៀត តាម​បណ្ដាំ​របស់​គ្រូ។

យ៉ាង​នេះ​ក្ដី តារា​សម្ដែង​មក​ពី​ខេត្ត​កំពង់ចាម មិន​បាន​បង្ហើប​ឡើយ​ថា ក្រោយ​ផុត​រយៈ​ពេល​៣​ឆ្នាំ នារី​ប្រភេទ​ណា​ដែល​លោក​សម្រេច​ជ្រើស​រើស​នោះ​ទេ។ និយាយ​ជីវិត​ស្នេហា សាយ សៀរ៉ា កន្លង​មក ធ្លាប់​មាន​ព័ត៌មាន​ថា មាន​ចំណង​ស្នេហ៍​ជាមួយ​តារា​ទឹក​ភ្នែក នី មុន្នីនាថ។ ប៉ុន្តែ​ដំណឹង​នេះ ក៏​សាប​រលាប​បន្តិច​ម្ដងៗ រហូត​ដល់​ស្ងប់ស្ងាត់ ហើយ​គេ​បាន​ឃើញ​ថា មុន្នីនាថ ទៅ​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​វិញ។

ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន ទាំង​ខាង​ប្រុស ទាំង​ខាង​ស្រី គឺ​នៅទំនេរៗ​រៀង​ខ្លួន ក្នុង​នោះ នី មុន្នីនាថ មិន​មាន​លេច​ចេញ​ព័ត៌មាន​ស្នេហា​ទៀត​ឡើយ ក្រោយ​បាក់​បែក​ជាមួយ​លោក អ៊ឹង សូឡាង ឯ​លោក សាយ សៀរ៉ា ក៏​ស្ងាត់​ដូច​គ្នា ក្រោយ​ពី​បាន​ផុង​ខ្លួន​មួយ​ឆាវ​ក្នុង​ព័ត៌មាន​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​លោក យ៉ែម សំអូន។ ប៉ុន្តែ​លោក បាន​បដិសេធ រហូត​ដល់​ចចាមអារ៉ាម​នោះ ផុត​រលុត​ទៅ៕

អត្ថបទ៖ ទារិកា

មតិយោបល់