• 2018-09-05 07:19:01
  • ភាពយន្ត

សុខ សោម៉ាវត្ដី សរសើរ យ៉ារ៉ូ ខ្លាំងជាង លី វ៉ាហេទ ក្រោយប៉ះគ្នាបានម្ដង

  • 2018-09-05 07:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មេម៉ាយ​ចាយ​រាង​ សុខ សោម៉ាវត្ដី ពោល​សរសើរ​​មិន​ដាច់​ពី​មាត់​ថា​កំលោះ​​សង្ហា​ យ៉ារ៉ូ ខ្លាំង​ជាង​កីឡាករ​បាល់​ទាត់​ លី​ វ៉ាហេទ ទៀត​ក្រោយ​ពី​​ប៉ះ​គ្នា​ក្នុង​​ភាព​យន្ត​ខ្នាត​ធំ​រឿង" កែវ​វេទមន្ត" របស់​ផលិតកម្ម​ Rock។

សុខ សោម៉ាវត្ដី ថា បើ​និយាយ​ពី​សមត្ថភាព​សម្ដែង​រឿង​​រវាង​កំលោះ​សង្ហារ​ទាំង​ពីរ​ដែល​នាង ធ្លាប់​ថត​​​ជា​មួយ​​កន្លង​មក​គឺ​ យ៉ារ៉ូ មាន​ទេព​កោសល្យ​ជាង​ដោយ​សារ​តែ​រូប​គេ​ជា​អ្នក​សិល្បៈ​ស្រាប់​ ត្បិត​ជា​​ពិធីករ​ មែន​តែ​ធ្លាប់​សម្ដែង​រឿង​ជា​ច្រើន​​ទាំង​ខ្នាត​ធំ​ និង​ភាគ។

ឯ​ លី វ៉ាហេទ វិញ​​មិន​មែន​ជា​អ្នក​សិល្បៈ​ទេ​​រូប​គេ​​គឺ​ជា​ កីឡាករ​បាល់​ទាត់​​​ដូច្នេះ​ឲ្យ​មក​ថត​រឿង​លើក​ដំបូង​​ជាមួយ​គ្នា​​មើល​ទៅ​លក្ខណៈ​រឹងៗ​ ហើយ​ឆ្គង​ ទម្រាំ​តែ​បាន​មួយ​ប្លង់​ៗ​​ត្រូវ​ប្រើ​ពេល​យូរ​ជាង​អ្នក​សិល្បៈ​អាជីព។

សុខ សោម៉ាវត្ដី និង លី វ៉ាហេទ

“ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​គ្នា​បាន​មួយ​រយៈ​រួច​មក​ឥឡូវ​ វ៉ាហេទ អាច​សម្ដែង​បាន​ហើយ។ តែ​បើ​ យ៉ារ៉ូ វិញ​​ចាប់​ផ្ដើម​សម្ដែង​មួយ​គ្នា​​ភ្លាម​គឺ​ស៊ី​ចង្វាក់​គ្នា​​ភ្លែត​តែ​ម្ដង ដោយ​សារ​តែ​គាត់​មាន​ទេព​កោសល្យ​ផ្នែក​ហ្នឹង​ស្រាប់ ម្យ៉ាង​ទៀត​​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គាត់​ច្រើន​ ទោះបី​កន្លង​មក​ខ្ញុំ​ទាំង​ពីរ​មិន​ដែល​ថត​រឿង​ជាមួយ​គ្នា​ក៏ដោយ"។ តួ​ឯក​ស្រី​ក្នុង​រឿង "ខូច​ចិត្ត​អាជីព​" រៀប​រាប់។

រឿង​“កែវ​វេទ​មន្ត" ដែល​ សុខ សោម៉ាវត្ដី សម្ដែង​​ជា​មួយ​ លី វ៉ាហេទ ត្រៀម​នឹង​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ២០១៨ នេះហើយ៕​​​

សុខ សោម៉ាវត្ដី និង យ៉ារ៉ូ

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់