• 2018-09-11 02:00:08
  • ចម្រៀង

សម្រាក​មិនបាន​ប៉ុន្មានផង​ iKON ត្រៀម​ចេញ​បទ​ថ្មីទៀតស្រេច

  • 2018-09-11 02:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​​អាល់ប៊ុម​តូច​ទី​១ "New Kids: Continue" កាល​ពី​ដើម​ខែ​សីហា ពេល​នេះ​ iKON ក្រុម​ចម្រៀង​បុរស​របស់​ YG បាន​ចេញ​រូប​ភាព​ Teaser អាល់ប៊ុម​ថ្មី​ទៀត​ហើយ។

ថ្ងៃ​ទី​ ១១ ខែ​កញ្ញា​នេះ​ ក្រុម​ចម្រៀង​សមាជិក​ ៧​នាក់​របស់​ YG គឺ​ iKON បាន​បង្ហាញ​រូបភាព​ Teaser នៃ​អាល់ប៊ុម​តូច​ទី​ ២​មាន​ឈ្មោះ​ថា​ "New Kids: The Final”។ សមិទ្ធផល​ថ្មី​នេះ​ ក៏​រួម​​បញ្ចូល​ភាគ​​បន្ត​ពី​​អាល់ប៊ុម​ "News Kids: Begin” ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៧​ ដែរ។

សម្រាប់​ "New Kids: The Final” គ្រោង​ចេញ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​ ០១ ខែតុលា​ ខាង​មុខ​នេះ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់