• 2018-09-12 06:31:45
  • ស្ទីលតារា

គ្មានជាប់សាច់ឈាមនឹងគ្នាសោះ តែ​ អ៊ីណូ យកចិត្តទុកដាក់ចំពោះ នាង គន្ធា លើសពីបងប្អូនទៀត

  • 2018-09-12 06:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ណា​ក៏​លាន់​មាត់​ដែល​ពី​ភាព​ខុស​ប្លែក​ នៃ​សម្រស់​របស់​តារា​ចម្រៀង​ក្មេង​ខ្ចី នាង​ គន្ធា មុន​និង​ក្រោយ​ចូល​សិល្បៈ។ នៅ​ពេល​ប្រលង​កម្ម​វិធី​ចម្រៀង Cambodian Idol យុវតី​រូប​នេះ មាន​រូប​សម្រស់​មិន​សូវ​ទាក់​ទាញ​ទេ តែ​គ្រាន់​តែ​ឈាន​ជើង​ចូល​សាន់​ដេ​ភ្លាម សម្រស់​នាង បាន​ប្រែប្រួល​ស្ទើរ​ពេល​ខ្លះ​ចំណាំ​មិន​បាន។ ម្ចាស់​បទ "​កូន​ស្រី" សារភាព​ត្រង់​ៗ​ឥត​លាក់​លៀម​ថា ដោយ​សារ​មាន​ការ​ណែ​នាំ​ពី​តារា​រៀម​ច្បង គឺ​លោក អ៊ី ណូ។

គន្ធា មុនចូលសិល្បៈ

​តាម​ពិត​ទៅ គន្ធា មិន​សូវ​ចេះ​ពី​របៀប​តែង​ខ្លួន​នោះ​ទេ តែ​ស្ទើរគ្រប់​យ៉ាង​បាន​ ម្ចាស់​បទ "​កុំ​យំ កុំ​យំ​អូន​" ​ប្រាប់​ជា​ហូរហែ។ មិន​ថា​រឿង​ស្លៀក​ពាក់ សូម្បី​គ្រឿង​តែង​ខ្លួន​ លេ​លាប​មុខ លា​ប​ស្បែក ក៏​លោក អ៊ី ណូ​ ប្រាប់​ដែរ។​ ពេល​ខ្លះ ទិញ​ឲ្យ​ទៀត​ក៏​មាន ហើយ​បើ​ឃើញ​សម្លៀក​បំពាក់​ណា​ស្អាត លោក ផ្ញើ​រូប​​នោះ​ទុក​ឲ្យ គន្ធា​ មើល​ថែម​ទៀត។ លើស​ពី​នេះ សូម្បី​ចេញ​ទៅ​កម្មវិធី​ណា ក៏​លោក​​អ៊ី​ ណូ​ ជួយ​ប្រាប់​ឲ្យ​ហើយ​មុន​ថា គួរ​ចាប់​ផ្ដើម​តែង​ខ្លួន​នៅ​ម៉ោង​ណា ដើម្បី​ឲ្យ​រៀប​ចំ​ខ្លួន​បាន​ទាន់​ម៉ោង មិន​ទៅ​យឺត ហើយ​មិន​ស្អាត។

​​​តារា​ចម្រៀង​​មក​ពី​ខេត្ត​បាត់​ដំបង បន្ត​ថា ពេល​ទៅ​ណា​ជាមួយ​លោក​ អ៊ី ណូ មាន​ភាព​ភាព​កក់​ក្ដៅ​ខ្លាំង ព្រោះ​លោក​តែង​ជួយ​មើល​ការ​ខុស​ត្រូវ និង​យក​ចិត្ត​ទុក​ដាក់ ប្រៀប​ដូច​ឪពុក​បង្កើត។ សូម្បី​ពេល​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស ក៏​លោក​មិន​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ក្រ​សែ​ភ្នែក​ដែរ ព្រោះ​បារម្ភ​ខ្លាច​វង្វេង​ផ្លូវ។ រី​ឯ ពេល​ចុះ​ខេត្ត​ ចេញ​សម្ដែង​ម្ដង​ៗ ក៏ អ៊ី​ណូ​ ស្វះ​ស្វែង​រក​បាយ​ទឹក និង​ខ្វល់​ខ្វាយ​សុខភាព​របស់​នាង​ដែរ។ និយាយ​ទៅ គន្ធា​ ​ប្រាប់​ថា គឺ​លោក អ៊ី ណូ ​ជួយ​រៀប​ចំ​ចាត់​ចែង​ឲ្យ​មួយ​ចប់​តែ​ម្ដង។ ក្រៅ​ពី​នេះ ឱកាស​បាន​ច្រៀង​នៅ​សាន់​ដេ ក៏​លោក អ៊ី​ ណូ​ជា​អ្នក​នៅ​ពី​ក្រោយ​ផង​ដែរ ទោះ​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​​មក ក៏​ដោយ។

​ទោះ​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​យ៉ាង​នេះ​ក្ដី​ គន្ធា ប្រាប់​ថា គ្រាន់​ជា​ទំនាក់​ទំនង​រវាង​សិស្ស​ច្បង និង​សិស្ស​ប្អូន​ប៉ុណ្ណោះ ។ ​ម្យ៉ាង​លោក អ៊ី ណូ មាន​ម្ចាស់​ចិត្ត​រួច​ហើយ ចំណែក​រូប​នាង ក៏​ចាត់​ទុក​លោក អ៊ី​ណូ ដូច​ជា​ឪពុក​ ផង​ដែរ៕​​ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់