• 2018-09-13 23:29:00
  • ជីវិតតារា

បូឡាំ ​កាក្រៃ មានសង្ឃឹមជាថ្មី ក្រោយបរាជ័យក្នុងការប្រឡងដល់ទៅ១២ដង (មានវីដេអូ)​​

  • 2018-09-13 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដែលមកពីទឹកដីខេត្តប៉ៃលិនកំលោះស្រអែម លោក បូឡាំ កាក្រៃ បានបង្ហាញសារអន់ចិត្តស្រពន់ចិត្ត​នឹងការតស៊ូរបស់ខ្លួន លើវិថីសិល្បៈខ្លាំង ក្រោយព្យាយាមផលិតបទចម្រៀងដោយខ្លួនឯង និងចូលរួមការប្រកួតប្រជែងស្ទើរ​តែគ្រប់​កម្មវិធីលើឆាកតន្ត្រីច្រើនឆ្នាំមកហើយ ប៉ុន្តែដំណើរជីវិតលើវិថីដែលខ្លួនស្រលាញ់មួយនេះ ហាក់ដូចជាស្ងាត់ហៅលែងឮតែង​លោក​នៅតែផលិតចម្រៀងច្រៀងជាច្រើនបង្ហោះ​ក្នុង​Channel ផ្ទាល់​ខ្លួនរហូតមកផងដែរ។

លោកបញ្ចាក់មកកាន់​Sabay​ថា ក្រោយពីឆ្លងកាត់ការតស៊ូ ប្រលងចម្រៀងដល់ទៅចំនួន ១២លើករួចមក ក្នុងកម្មវិធីតូចធំនៅក្នុងស្រុក និងចុងក្រោយកម្មវីធី​Cambodia Idolលំដាប់​ពិភលោក ពីអតីតបេក្ខភាពតារាចម្រៀងដែលជាប់សាច់ឈាម​ជនជាតិកូឡារូបនេះ គ្មានលទ្ធផលល្អនៃការប្រលងទាំងនោះ ទោះបីជាមានជាប់ខ្លះ ឬធ្លាក់ខ្លះ ប៉ុន្តែនៅឡើយតែមិនអាចស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យដើរទៅដល់គោលដៅមួយ​ដូចទឹកចិត្តដែលខ្លួនធ្លាប់ប៉ងក្លាយ​ខ្លួនជាតារាចម្រៀងមួយរូបទាល់តែសោះ។

អតីតបេក្ខភាពរូបនេះ បានបន្ថែមទាំងអារម្មណ៍​សោកសៅថា កន្លងមកលោកធ្លាប់បានព្យាយាមស្វែងរកផលិតកម្មណាមួយ ដើម្បីចូលច្រៀងដែរ ប៉ុន្តែក្រោយពីបានចុះកុងត្រាចូលផលិតកម្មរួច ខ្លួនមាននាមតែជាអ្នកចម្រៀងប្រចាំផលិតកម្ម តែបែរជាស្ងាត់ដូចចោរលួចសេះ គ្មានចម្រៀង គ្មាន MV ដូចគេតែលោក​សុំមិនបញ្ជាក់ឈ្មោះផលិតកម្មគ្រាន់​តែ​គិត​ថាខ្លួន​ប្រហែល​ខ្វះ​ខ្សែហើយ​ទើប​គ្មាន​សំណាង។

សម្រាប់​ពល​បច្ចុប្បន្ន​នេះ​លោក​ពិតជា​អរគុណ​ខ្លាំង​ដល់​អ្នក​នាង​ទូច​ស្រីលក្ខណ៍​បាន​ជ្រើស​លោក​ជា​ដៃ​គូ​ក្នុងក្រុម​ចម្រៀង ដោយសារតែអារម្មណ៍ចំពោះសិល្បៈ​មានទំហំធំធេងខ្លាំង ដូចគ្នាធ្វើឲ្យការព្យាយាមសម្រេចក្តីស្រមៃរបស់ខ្លួន ដោយបានចូលរួម​ក្នុងកម្មវិធីធំតូចនានាជាច្រើន ទោះស្ថិតក្នុងដំណើរជីវិត​ដែលហាក់មិនទាន់មានយីអ៊ុននៅឡើយពីសិល្បៈអារម្មណ៍ឆ្អែតចិត្តឈឺចាប់ លោកនៅតែមានក៏ដោយហើយេពេលនេះក្ក្តីសង្ឃឹមបានស្រោចស្រង់ លាងភាពឈឺចាប់ជូនខ្លួនឯងបាន នៅលើវិថីសិល្បៈនេះដោយពេលចាប់ក្រុមមានគេស្គាល់ច្រើន​នឹងទទួលបានការងារល្អពីតារាចម្រៀងរាងខ្ពស់ស្រឡះរូបនេះលោក​នឹងក្តាប់​ឱកាសនេះ​ធ្វើឲ្យបានល្អមិនឲ្យក្រុម "កំសត់ស្រីលក្ខណ៍"​ខកបំណងឡើយ៕ នេះ​ជាសម្តីដែលលោក​បានរៀបរាប់

ចង់ដឹងថាយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់