- 2019-04-20 01:10:00
- ព័ត៌មាន
តារាខ្មែរកូនកាត់បារាំងប៉ុន្មានដួង ពិតជាមានសម្រស់ស្រស់ស្អាត មិនងាយរកផ្ទឹម
- 2019-04-20 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាខ្មែរកូនកាត់បារាំងប៉ុន្មានដួង ពិតជាមានសម្រស់ស្រស់ស្អាត មិនងាយរកផ្ទឹម
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ សិល្បករកូនកាត់ បានមានវត្តមានច្រើននៅក្នុងសង្គមសិល្បៈខ្មែរ មានទាំងកាត់អាស៊ី អាមេរិក និងអឺរ៉ុប ក្នុងនោះ កូនកាត់បារាំង កំពុងទាក់ទាញការចាប់អារម្មណ៍ ក្រោយមានកូនកាត់ខ្មែរ-អឺរ៉ុបនេះ ២ដួង បន្ថែមទៀតទើបចាប់ផ្ដើមរះ ក្រោយពីតារាខ្មែរកូនកាត់បារាំងម្នាក់ផ្សេង បានលេចមុខក្នុងសិល្បៈខ្មែរតាំងឆ្នាំ ២០១៦។ តើពួកគេ ជានរណាខ្លះ?
១.កញ្ញា ហង្ស ម៉ានីតា៖ ជាតារាសម្ដែង និងម៉ូដែល កូនកាត់ខ្មែរបារាំង ដែលមានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង។ ម៉ានីតា គឺជាជយលាភី Miss Tourism 2016 មកដល់បច្ចុប្បន្ន នាងគឺជាតារាម៉ូដែល។
២.Melia Constantin ជាកូនកាត់ខ្មែរ-បារាំង ក្នុងនោះ ម្ដាយជាជនជាតិខ្មែរ ឪពុកជនជាតិបារាំង។ នាងបានកើត និងចម្រើនវ័យនៅប្រទេសបារាំង តែបានមករស់នៅក្នុងប្រទេសកំណើតរបស់ម្ដាយអស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ។ បច្ចុប្បន្ន Melia គឺជាតារាម៉ូដែលមួយរូប និងកំពុងអភិវឌ្ឍន៍ខ្លួនទៅជាតារាសម្ដែងបន្ថែមទៀត។
៣.Marianne Clais មានឈ្មោះជាភាសាខ្មែរថា សោម៉ា មានវ័យ១៤ឆ្នាំ។ ខុសគ្នាបន្តិចពី Meliaនាងជាកូនខ្មែរកាត់បារាំង ដែលកើត និងធំធាត់នៅកម្ពុជា។ សោម៉ា មានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ ដែលក្ដាប់ជំនួញសណ្ឋាគារមួយនៅភ្នំពេញ។ មិនខុសពីមិត្តរួមអាជីពខាងលើ បច្ចុប្បន្ន សោម៉ា គឺជាតារាម៉ូដែល៕