• 2018-09-15 04:00:00
  • ព័ត៌មាន

បន្ទាប់​ពី​ដេញ​ HyunA និង E'Dawn ចេញ​ភា្លម​ Cube ទទួល​ប្រតិកម្ម​ខណៈ HyunA ទទួល​បាន​ការ​គាំទ្រ​ខ្លាំង

  • 2018-09-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​នេះ ផលិតកម្ម​ CUBE Entertainment បាន​ប្រកាស​បណ្ដេញ​ HyunA និង​ E'Dawn ចេញ​ពី​ក្រុមហ៊ុន​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។ ចំពោះ​ជម្រើស​ដែល​ក្រុមហ៊ុន​សម្រេច​ចិត្ត​នេះ មិន​ដឹង​ជា​ល្អ​ឬ​អាក្រក់​យ៉ាង​ណា​ទេ ព្រោះ​មូល​ហេតុ​ពិត​ប្រាកដ​គឺ​មិន​ទាន់​ដឹង​ច្បាស់​ប៉ុន្តែ​ពេល​នេះ ផលិត​កម្ម​ CUBE ទទួល​បាន​ប្រតិកម្ម​អវិជ្ជមាន​យ៉ាង​ខ្លាំង។

ភាព​អវិជ្ជមាន​របស់​ក្រុមហ៊ុន CUBE

សម្រាប់​ពេល​វិបសាយ​ផ្ទាល់​របស់​ក្រុម​ហ៊ុន​ CUBE បាន​អាក់​ដំណើរ​ការ​ ព្រម​ទាំង​ភាគ​ហ៊ុន​ផ្សេងៗ​ពាក់ព័ន្ធ​ត្រូវ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​នឹង​ក្រុម​ហ៊ុន​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​បាត់​បង់​ប្រាក់​ជា​ច្រើន​ផង​ដែរ។

ផ្ទុយ​ទៅ​វិញ​ខណៈ​ពេល​ដែល​ផលិតកម្ម​នេះ​មាន​ផល​អវិជ្ជមាន​ HyunA ទទួល​បាន​អ្នក​គាំទ្រ​ជាច្រើន​ទៅ​វិញ​។ នៅ​លើ​បណ្ដាញ​សង្គម Instagram តារា​រូប​នេះ​ទទួល​បាន​ Followers ពី ៧,៨​លាន​នាក់​ដល់ ៨​លាន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ធ្វើ​ឲ្យ​ចំនួន​នេះ​ច្រើន​ជាង​អ្នក​ Follwers របស់​ក្រុម​ចម្រៀង​ TWICE និង Red Velvet ទៀត​ផង។

Followers របស់​ HyunA កើន​បាន​២​ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន CUBE លើក​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រម​ទាំង​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត ព្រោះ​តារា​ទាំង​ពីរ​រូប​នេះ​មាន​ស្នាដៃ​និង​រក​ចំណូល​ឲ្យ​ផលិតកម្ម​បាន​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​កន្លង​មក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់