• 2018-09-15 08:08:32
  • ស្ទីលតារា

មក​មើល​សម្រស់​នាងតូច ជូលី កាន់តែធំរឹតតែស្រស់ស្អាត

  • 2018-09-15 08:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ​កុមារី​ ជូលី កាន់​តែ​ធំ​លូត​លាស់​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឯ​រូប​សម្រស់​នាង​ទៀត​សោត​​រឹត​តែ​ស្រស់​ស្អាត​ទ្វេ​ឡើង​មិន​ចាញ់​តួ​ក្មេង​ៗ​ដែល​រួម​ជំនាន់​ជាមួយ​នាង ឡើយ។ សូម្បី​​​មហា​ជន​​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ក៏​លួច​សរសើរ​​​​នាង​តូច​រូប​នេះ​មិន​ដាច់​ពី​មាត់​ដែរ។

ត្បិត​​ ជូលី​ លេច​មុខ​​ក្នុង​ពិភព​សិល្បៈ​ត្រឹម​រយៈ​ពេល​ខ្លី​ក្ដី​​តែ​នាង ជោគ​ជ័យ​ខ្លាំង​ត្រូវ​បាន​ផលិតករ​ទាក់​ទង​ឲ្យ​​សម្ដែង​ខ្សែភាពយន្ត​ភាគ ​ខ្នាត​ធំ និង​ថត​ស្ប៉ត​ជា​បន្តបន្ទាប់​ដល់​ថ្នាក់​ធ្វើ​ឲ្យ​កូន​តូច​រូប​នេះ​រក​ពេល​សម្រាក​គ្មាន។

កុមារី​ ជូលី មាន​អាយុ​១១ឆ្នាំ​កន្លង​មក​ធ្លាប់​ថត​រឿង​​ហូលីវូដ​ ឲ្យ​អ្នក​ស្រី​ Angelina Jolie ក្នុង​រឿង​ “មុន​ដំបូង​​ខ្មែរ​​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​​” ឬ  “First They Killed my Father” ​​ក្រោយ​មក​សម្ដែង​ជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​ “ពស់​កេង​កង​” ​ដោយ​ដើរ​តួ​ជា​កូន​ពស់​កេង​កង និង​រឿង​មួយ​ចំនួន​ទៀត​កំពុង​តែ​ដាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍។​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់