• 2018-09-16 03:29:02
  • ចម្រៀង

GOT7 បង្ហាញ MV ទោលម្នាក់មួយៗ មុន​បទថ្មីរបស់​ក្រុមចេញ​ជាផ្លូវការស្អែកនេះ

  • 2018-09-16 03:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​មិន​បាន​ប៉ុន្មាន​ផង​ ក្រុម​ចម្រៀង​ GOT7 បាន​វិល​មក​អង្រួន​បេះដូង​អ្នក​គាំទ្រ​ជា​ថ្មី​ ជាមួយ​ស្នាដៃ​ពិសេស​មួយ​ទៀត​ ដែល​សម្រិតសម្រាំង​អស្ចារ្យ​បំផុត​ ដោយសារពួកគេបានបង្ហាញ​វីដេអូ​បទ​​ចម្រៀង​ខ្លីៗ ម្នាក់មួយៗ​រហូត​ដល់​ថ្ងៃ​ចេញ​បទ​ជា​ក្រុម។

បទ​ថ្មី​របស់​ GOT7 មាន​ចំណងជើង​ថា "Lullaby" ស្ថិត​ក្នុង​អាល់ប៊ុម​ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​នេះ​រៀប​ចំ​ជាពិសេស​លើក​នេះ​ គឺ​មុន​នឹង​ចេញ​បទ​ជាក្រុម​ JYP បាន​បង្ហាញ​វីដេអូ​បទ​ចម្រៀង​ខ្លីៗ​របស់​សមាជិក​ទាំង ៧​ ចំនួន​ ៧​ថ្ងៃ​មុន​ "Lullaby” បង្ហាញ​ខ្លួន។

ទស្សនា​វីដេអូ​របស់​តារា​ប្រុស​ទាំង​ ៧​ដូច​ខាង​ក្រោម៖

១. បទ "Made It" របស់ Jackson

២. បទ "Party" របស់ BamBam

៣. បទ "혼자(Nobody Knows)" របស់ Youngjae

៤.​ បទ "My Youth" របស់ Jinyoung

៥. បទ "Fine" របស់ Yugyeom

៦. បទ "Sunrise" របស់ JB

៧. បទ "OMW" របស់ Mark

អត្ថបទ៖ យី សុធារី

មតិយោបល់