• 2018-09-16 08:30:00
  • ចម្រៀង

ចម្រៀង​មិន​តិច​ជាង​១០០​បទ លោក នូ ស៊ឹប ពេញ​ចិត្ត​១បទខ្លាំង​ជាង​គេ ព្រោះ​មូ​លហេតុ​មួយ

  • 2018-09-16 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ជើង​ចាស់​​កំពុង​រស់​នៅ​ផ្ទះ​ជួល​ លោក នូ ស៊ឹប បាន​បង្ហើប​ពី​ បទ​ចម្រៀង​មួយ​បទ ដែល​​លោក​ពេញ​ចិត្ត​ខ្លាំង​ជាង​គេ​ ក្នុង​ចំណោម​បទ​ចម្រៀង​ជា​ច្រើន ​តាំង​ពី​លោក​ប្រឡូក​សិល្បៈ​ជិត​៤០​ឆ្នាំ​មក​នេះ ។

តារា​ដែល​​ចិញ្ចឹម​ក្រពះ​ដោយសារ​ប្រាក់​ចូល​និវត្តន៍ ប្រាប់​ថា មួយ​បទ​នោះ​មាន​ចំណង​ជើង​ថា "​គ្មាន​ទេ​ថ្ងៃ​ស្អប់" ដែល​ចេញ​តាំង​ពី​ទសវត្ស​ ៩០ នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស ​សម្ដែង​ដោយ​ តារា​ជើង​ចាស់ លោក ងិន វី​រៈ និង​ អ្នក​នាង​ ប៉ែន សុ​ផា​នី។

មូល​ហេតុ ​ព្រោះ​តារា​អាយុ​ ៧២​ឆ្នាំ​ស្រលាញ់​អត្ថន័យ​បទ​នេះ ​គឺ​បើ​គូ​ស្នេហ៍​ដាក់​ចិត្ត​ថា ស្រលាញ់​ហើយ គឺ​គ្មាន​ថ្ងៃ​ស្អប់​ឡើយ។ មិន​ខុស​ពី​ចិត្ត​លោក​ដែរ បើ​ស្រលាញ់​អ្វី​ហើយ មិន​ប្រែ​ចិត្ត​ទៅ​ជា​ស្អប់​វិញ​នោះ​ទេ។ ដូច​អាជីព​ចម្រៀង​របស់​លោក​ដែរ ទោះ​ពេល​នេះ​លោក​មិន​អាច​វិល​ត្រលប់​ទៅ​បាន តែ​ក្នុង​ចិត្ត​​តារា​មក​ពី​ខេត្ត​កំពង់​ធំ​ រូប​នេះ ​នៅ​តែ​ដក់​ចិត្ត​ ជាប់​ស្រលាញ់​អាជីព​ចម្រៀង​ ​គ្មាន​ថ្ងៃ​មិន​ប្រែ​ប្រួល​ឡើយ។

សូម​ស្ដាប់​បទ​ចម្រៀង​ "​គ្មាន​ទេ​ថ្ងៃ​ស្អប់" របស់​តារា​ចម្រៀង​ ជើង​ចាស់ នូ ស៊ឹប ៖​

​​​

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់