• 2018-09-17 07:45:00
  • ព័ត៌មាន

Hara បង្ហាញស្នាមជាំពេញខ្លួន និង​របួសក្នុង​ខ្លួន ក្រោយ​មិត្តប្រុស​ញាំញី

  • 2018-09-17 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ជម្លោះ​ជាមួយ​សង្សារ​កន្លង​ទៅ​មិន​ដល់​មួយ​សប្ដាហ៍​ផង​ ពេល​នេះ​តារា​ចម្រៀង​ Koo Hara បាន​ថត​រូប​របួស​ដែល​បន្សល់​ទុក​ដោយសារ​ស្នាដៃ​មិត្ត​ប្រុស។

បើ​ទោះ​បី​ជា​មិត្ត​ប្រុស​របស់​នាង​បាន​អះអាង​ថា​ខ្លួន​មិន​ធ្លាប់​​វាយ​ដំ​អ្នកណា​សូម្បី​ម្ដង​ក្នុង​ជីវិត​ក៏​ដោយ​ ប៉ុន្តែ​ Hara បាន​បង្ហាញ​ទៅ​កាន់​វិបសាយ​ Dispatch អំឡុង​ពេល​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​​១៥ ខែកញ្ញា​កន្លង​ទៅ​ ថា​នាង​មាន​ស្នាម​របួស​ស្ទើរ​សុស​សាច់​ ដោយសារ​ត្រូវ​សង្សារ​ធ្វើ​បាប។

ដោយសារ​រង​របួស​ធ្ងន់​បែប​នេះ​ហើយ​ ទើប​ Hara បាន​ទៅ​ពិនិត្យ​ខ្លួន​នៅ​មន្ទីរពេទ្យផ្នែក​​ស្ត្រី។ គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ នាង​មាន​ឈាម​ហូរ​ចេញ​ពី​ស្បូន និង​ទ្វារមាស ដែល​បណ្ដាល​មក​ពី​ការប្រើ​ហិង្សា​លើ​រាងកាយ ហើយ​បាន​តម្រូវ​ឲ្យ​នាង​សម្រាក​រយៈ​ពេល​ ១​សប្ដាហ៍។

រឿង​រ៉ាវ​ហិង្សា​នេះ​ដែរ ភាគី​ទាំង​សង្ខាង​កំពុង​ដោះស្រាយ​រក​យុត្តិធម៌​ជូន​រង​គ្រោះ​ពិត​ប្រាកដ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់