• 2018-09-18 03:10:00
  • ភាពយន្ត

Chris Hemsworth សង្ហា​ពេក ធ្វើ​ឲ្យ​តួ​ស្រី​បែកអារម្មណ៍ពេលសម្ដែង​ឈុតដោះអាវ

  • 2018-09-18 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សញ្ជាតិ​អូស្ត្រាលី​ដែល​អ្នក​គ្រប់​គ្នា​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​​ជា​តួអង្គ​ Thor ធ្វើ​ឲ្យ​នារីៗ​គ្រប់​រូប​មិន​ថា​ជា​តារា​សម្ដែង​នោះ​ទេ​ឈ្លក់​វង្វេង​ដក​ចិត្ត​មិន​រួច។ ថ្មីៗ​នេះ​ Chris បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ថ្មី​ "Bad Times at El Royale” ហើយ​បាន​ថត​ឈុត​ដោះ​អាវ​ជា​ច្រើន​​ ធ្វើ​ឲ្យ​តារា​សម្ដែង Dakota Johnson សារភាព​ថា ដោយ​សារ​តែ​រាង​លោក​សង្ហា​ពេក​ធ្វើ​ឲ្យ​នាង​ពិបាក​ផ្ដោត​អារម្មណ៍​ក្នុង​ការ​សម្ដែង​ភាពយន្ត។

តួ​ស្រី​ក្នុង​រឿង "Fifty Shades” បាន​ប្រាប់​ទស្សនាវដ្ដី Vogue ប្រចាំ​ប្រទេស​អូស្ត្រាលី​ថា "ព្រះ​អើយ​ វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រវើរវាយ​ខ្លាំង​នៅ​ពេល​ថត​រឿង។" នាង​បន្ថែម​ថា ថា​ពិត​កំហុស​ធ្ងន់​ណាស់​របស់​អ្នក​ដឹក​នាំ​រឿង​ តម្រូវ​ឲ្យ Chris ដោះ​អាវ​បង្ហាញ​សាច់​ដុំ​ពេល​ថត​រឿង​ដូច្នេះ ព្រោះ​អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​រវើរវាយ​ភ្លេច​សាច់​រឿង​អស់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Dakota ក៏​បាន​សរសើរ​ Chris ថា​ជា​តារា​សម្ដែង​មួយ​រូប​ ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​ផង​ដែរ​។ តារា​រូប​នេះ​បញ្ជាក់​ទៀត​ថា ធម្មតា​ពេល​​នាង​បាន​ឃើញ​រាង​រៅ​របស់ Chris គឺ​មិន​មែន​មាន​អារម្មណ៍​បែប​ផ្លូវ​ភេទ​នោះ​ទេ នាង​គ្រាន់​តែ​មាន​ចម្ងល់​និង​ភ្ញាក់​ផ្អើល ព្រោះ​រាងរៅ​របស់​លោក​ពិត​ជា​ល្អ​ឥត​ខ្ចោះ​​ គ្មាន​ទាស់​ត្រង់​ណា៕

ប្រភព៖ People ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់