• 2018-09-19 03:20:00
  • ភាពយន្ត

ភាពយន្ត​ Superhero ស្រី​ដំបូង​របស់ Marvel បញ្ចេញ​ Trailer ជា​ផ្លូវ​ការ (វីដេអូ)

  • 2018-09-19 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ផ្ដើម​ដំណើរ​​ការ​ផលិត​ភាពយន្ត​បែប​ Superhero អស់​រយៈ​ពេល​១០​ឆ្នាំ ពេល​នេះ Marvel បាន​បង្ហាញ​ Trailer ថ្មី​របស់​ភាពយន្ត "Captain Marvel” ដែល​ជា​ភាពយន្ត​មាន​តួអង្គ​សំខាន់​ភេទ​ស្រី​ដំបូង​បង្អស់​ព្រម​ទាំង​ជា​ តួអង្គ​ដែល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភព​​ភាពយន្ត​របស់​ Marvel ផង​ដែរ។

តួអង្គ Captain Marvel សម្ដែង​ដោយ​​ Brie Larson ហើយ​នៅ​ក្នុង​ភាពយន្ត​នេះ​នាង​ត្រូវ​គេ​ហៅ​ឈ្មោះ​ថា Carol Danvers។ ចំពោះ​សាច់​រឿង​វិញ គឺ​និយាយ​រៀបរាប់​ពី​ហេតុការណ៍​កើត​ឡើង​នៅ​ទសវត្ស​ទី​៩០​ ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​​លោក Samuel L. Jackson និង Jude Law។

Captain Marvel គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​របស់​ Marvel ហើយ​ក៏​ជា​តួអង្គ​ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ "Avenger 4” ផង​ដែរ ដោយ​នាង​គឺ​ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​យក​ឈ្នះ​តួអង្គ​ Thanos។ "Captain Marvel” នឹង​ចាប់​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ខែ​ មិនា​ឆ្នាំ ២០១៩ ទូទាំង​ពិភពលោក។

រូប Poster ផ្លុវ​ការ​រឿង "Captain Marvel"

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

ប្រភព៖ popsugar ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់