• 2018-09-19 04:12:00
  • ភាពយន្ត

Lady Gaga រំឭក​ពី​អតីតកាល​ ពេល​នាង​ធ្លាប់​ត្រូវ​គេ​ធ្វើ​បាប​កាល​ពី​នៅ​វ័យ​ក្មេង

  • 2018-09-19 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "A Star Is Born” ទើប​តែ​បាន​ដាក់​បញ្ចាំង​ថ្មីៗ​នេះ​នៅ​មហោស្រព​ភាពយន្ត Toronto Film Festival ប្រទេស​កាណាដា ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​សម្ដែង​និង​កំពូល​តារា​ចម្រៀង Lady Gaga ដើរ​តួ​ជា​តួអង្គ​អ្នក​ចម្រៀង​កម្សត់​មួយ​រូប​ និង​លោក Bradley Cooper សម្ដែង​ជា​តួអង្គ​អ្នក​សិល្បៈ​តន្ដ្រី​មួយ​រួប​ជោគជ័យ​ក្នុង​វិស័យ​នេះ ហើយ​ជួយ​ត្រួសត្រាយ​ផ្លូវ​ ដល់​តួអង្គ​ Gaga សម្ដែង​។ នេះ​ជា​ក៏​ជា​ភាពយន្ត​ទី​១ ដែល​តារា​សម្ដែង Bradley Cooper ដឹក​នាំ​រឿង​ដោយ​ខ្លួន​ឯង​ផង​ដែរ។

នៅ​ក្នុង​ឱកាស​សម្ពោធ​ភាពយន្ត​នេះ Lady Gaga បាន​ជួប​ជាមួយ​សារព័ត៌មាន​ Vareity ហើយ​និយាយ​អំពី​រឿង​រ៉ាវ​ផ្សេងៗ​របស់​នាង​កាល​ពី​នៅ​វ័យ​ក្មេង​មុន​ពេល​ល្បី​ល្បាញ។ Gaga បាន​និយាយ​ដូច្នេះ​ថា "ពេល​នោះ​ខ្ញុំ​មិន​បាន​ជឿជាក់​លើ​ខ្លួន​ឯង​ទេ ខ្ញុំ​ត្រូវ​គេ​ធ្វើ​បាប​នៅ​សាលា ខ្ញុំ​ធ្លាប់​គិត​ថា​ខ្ញុំ​មិន​ស្អាត​ដូច​គេ ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ឲ្យ​ខ្ញុំ​គេច​ពី​វា​បាន​គឺ​តន្ដ្រី​។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចាប់​ផ្ដើម​ច្រៀង​និង​និពន្ធ​បទ​ចម្រៀង​​ ព្រម​ទាំង​សម្ដែង ព្រោះ​តែ​ចង់​ជៀស​គេច​ពី​រឿង​រ៉ាវ​ពិបាក​ចិត្ត​ទាំង​នោះ។"

Gaga បន្ថែម​ទៀត​ថា​ "បើ​សិន​ជា​ Stefani (ឈ្មោះ​ពិត​នាង)​ កាល​ពី​នៅ​ក្មេង​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​នេះ មិន​ដឹង​នាង​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ។" មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ Lady Gaga តារា​សម្ដែង​ Bradley Cooper ក៏​ធ្លាប់​តស៊ូ​ជម្នះ​​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង​ស្រវឹង​ផង​ដែរ ទម្រាំ​មាន​ពេល​ដូច​សព្វ​ថ្ងៃ​នេះ៕

Trailer ភាពយន្ត "A Star Is Born"៖

ប្រភព៖ Variety ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់