• 2018-09-19 23:56:33
  • ជីវិតតារា

ក្រៅពី Justin Bieber និង The Weeknd បុរសដែល Selena ធ្លាប់ទាក់ទងសុទ្ធវ័យក្មេងរូបសង្ហា

  • 2018-09-19 23:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ Selena Gomez ជា​តារា​ម្នាក់​ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ ដោយ​សារ​តែ​ការ​សម្ដែង​នៅ​ក្នុង​រឿង​ និង​រឿង​ភាគ​ក៏​ដូច​ជា​កម្មវិធី​ផ្សេងៗ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Disney តាំង​ពី​វ័យ​ក្មេង​។ ក្រោយ​ផ្តាច់​ទំនាក់​ទំនង​សារ​ជា​ថ្មីជាមួយ​តារា​ចម្រៀង Justin Bieber តារាស្រី​រូប​នេះ​មិន​រក​បាន​បុរស​មក​ស្អំ​បេះដូង​វិញ​ឡើយ។​

ថ្ងៃនេះ សូមណែនាំឲ្យស្គាល់បុរសសង្ហា វ័យក្មេង ដែលធ្លាប់មានទំនាក់ទំនងជាមួ Selena Gomez ទាំង១០រូប៖

១. Justin Bieber

ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ គឺ​ជា​ទំនាក់​ទំនង​ដែល​ច្របូក​ច្របល់​ជាង​គេ​​ បន្ទាប់​ពី​ទាក់​ទង​គ្នា​ មាន​បញ្ហា​ច្រើន​ពេក ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ជាច្រើនលើកច្រើនសារ។ លើក​ចុង​ក្រោយ​ពួក​គេ​បែក​គ្នា​នៅ​ខែ​មីនា ឆ្នាំ​២០១៨។

២. The Weeknd

អ្នក​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ថា​ ទាក់​ទង​គ្នា​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៧ រហូត​ដល់​ខែ​មេសា​ឆ្នាំ ២០១៧​ទើប​ពួក​គេ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ។ចំណង​ស្នេហា​រវាង​តារា​ចម្រៀង​ Selena Gomez និង The Weeknd បាន​ឈាន​ដល់​ផ្លូវ​បញ្ចប់​ហើយ​ក្រោយ​ពី​ចំ​ណាយ​ពេល​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​អស់​រយៈ​ពេល ១០ ខែ ដោយ​បាន​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ២០១៧។

៣. Charlie Puth

Charlie និង Selena ជួប​គ្នា​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៥​ក្នុង​កម្មវិធី​ប្រគល់​ពាន​​ MTV VMAs ឆ្នាំ​ ២០១៥។ អ្នក​ទាំង​ពីរ​ធ្លាប់​មានពាក្យ​ចចាមអារ៉ាម​ថា ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៦។

៤. Samuel Krost

អ្នក​ជំនួញ​សញ្ជាតិ​អាមេរិក​រូប​នេះ​ សារភាព​ធ្លាប់​ទាក់​ទង Selena Gomez ដោយ​បង្ហោះ​រូប​ភាព​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។

៥. Niall Horan

Niall ធ្លាប់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ទាក់​ទង​ និង​ជិតស្និទ្ធ​ជាមួយ Selena បន្ទាប់​ពី​ក្រុម​ចម្រៀង​ One Direction ឡើង​ប្រកាស​ឈ្មោះ​ពេល​នាង​សម្ដែង​ក្នុង​កម្មវិធី MTV Video Music Awards កាល​ពី​ឆ្នាំ​២០១៣។

៦. Zedd

អ្នក​ទាំង​ពីរ​ បាន​ទាក់ទង​គ្នា​ផ្លូវ​ការ​មួយ​រយៈ​ពេល​ធំ​ កាល​ពី​ឆ្នាំ ២០១៥​ បើ​ទោះ​បី​ជា Dj Diplo និយាយ​ថា​រឿង​ទាំង​នេះ​គឺ​ជា​ការ​​ទាម​ទារ​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះក៏​ដោយ។

៧. Orlando Blook

អ្នក​ទាំង​ពីរ​ធ្លាប់​ថត​រូប​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្ដែ​មិន​មាន​អ្វី​កើត​ឡើង​នោះ​ទេ។ រហូត​ដល់​ឆ្នាំ​២០១៦​ អ្នក​ទាំង​ពីរ​បាន​ជួប​​គ្នា​ម្ដង​ទៀត​ក្នុង​កម្មវិធី​ជប់​លៀង​អាល់ប៊ុម​ថ្មី​ "Revival” របស់​ Selena Gomez​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ អ្នក​ទាំង​ពីរ​ធ្លាប់​ទាក់​ទង​គ្នា។

៨. Taylor Lautner

ពួក​គេ​ជួប​គ្នា​នៅ​ទីក្រុង Vancouver ឆ្នាំ​ ២០០៩​ ហើយ​ក៏​បាន​ទាក់​ទង​ជាមួយ​គ្នា​មួយ​រយៈ។ ក្រោយ​មក​ចំណង​ស្នេហ៍​របស់​គេ​ត្រូវ​បញ្ចប់​ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​ជាពិសេស​គឺ​ជាមួយ​ពួក​អ្នក​ប្រមាញ់​រូបថត។

៩. Nick Jonas

Nick Jonas និង Selena Gomez បាន​ទាក់​ទង​គ្នា​មួយ​រយៈ​​កាល​ពី​ឆ្នាំ​ ២០០៨។​

១០. David Henrie

តារា​សម្ដែង David និង​ Selena ជួប​គ្នា​ក្នុង​រឿង​ភាគ​​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Disney។ ហើយ​ ក៏​បាន​ក្លាយ​ជា​មិត្ត​ល្អ​ទាំង​គ្នា ​បន្ទាប់​ពី​រឿង​ភាគ​​នេះ​ ត្រូវ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០១២។ អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ​២០១៤៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់