• 2018-09-19 09:20:00
  • ភាពយន្ត

តួអង្គ​សំខាន់ៗ​របស់ Marvel ដូច​ជា Loki និង Scarlet Witch នឹង​ថត​ជា​ភាពយន្ត​ភាគ​ឆាប់ៗ​នេះ

  • 2018-09-19 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​ Superheroes សំខាន់ៗ​ដូច​ជា​ Loki, Scarlet Witch និង​ Superheroes ជា​ច្រើន​ទៀត​នឹង​ត្រូវ​គេ​យក​មក​ថត​ជា​ភាពយន្ត​ភាគ​សម្រាប់​ដាក់​បញ្ចាំង​នៅ​ Steaming Platform របស់​ Disney ផ្ទាល់​តែ​ម្ដង​​ក្នុង​ពេល​ឆាប់ៗ​នេះ។ គម្រោង​នេះ​គឺ​អាច​ធំ​ខ្លាំង ដោយ​ផ្ដោត​សំខាន់​​ទៅ​លើ​តួអង្គ​ល្បី​ៗ​ នៅ​ក្នុង​ពិភព​ភាពយន្ត​ Marvel ដែល​មិន​ទាន់​មាន​ភាពយន្ត​ដាច់​ដោយ​ឡែក​ផ្ទាល់​ខ្លួន។

សម្រាប់​ពេល​នេះ Marvel និង​ Disney មិន​ទាន់​បញ្ចេញ​មតិ​អ្វី​ពាក់ព័ន្ធ​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​នោះ​ទេ​ ដោយ​សារ​នេះ​គឺ​ជា​គម្រោង​ទើប​តែ​​ប្រកាស​និង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​បង្អស់។ ចំពោះ​លក្ខណៈ​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​រឿង​ភាគ​ទាំង​នេះ​វិញ​គឺ​មាន​ភាព​ខុស​ប្លែក​ខ្លះ​ប្រៀប​ធៀប ទៅ​ហ្នឹង​ភាពយន្ត​ខ្នាត​ធំ​របស់​ Marvel។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​សម្ដែង​ដូច​ជា Tom Hiddleston និង Elizabeth Olsen រំពឹង​ថា​នឹង​ត្រលប់​មក​សម្ដែង​ក្នុង​រឿង​ភាគ​ខ្នាត​តូច​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិតករ​ប្រចាំ​ Marvel លោក Kevin Feige ក៏​នៅ​តែ​ជា​អ្នក​គ្រប់គ្រង​ដំណើរ​ការ​ផ្សេងៗ ពាក់ព័ន្ធ​ដដែល ​ដោយ​រឿង​ភាគ​នីមួយ​អាច​មាន​ពី​ ៦​ទៅ​៨​ភាគ។

ក្នុង​ឱកាស​បញ្ចេញ​ជា Streaming Platform ដំបូង​របស់​ Disney នៅ​ឆ្នាំ​២០១៩ ដែល​ស្រដៀង​ទៅ​ហ្នឹង​ Netflix នេះ ក្រុមហ៊ុន​យក្ស​ Disney នឹង​បញ្ចេញ​ភាពយន្ត​ភាគ​ជា​ច្រើន​ដូច​ជា "Star Wars”, “High School Musical”, “Lady and the Tramp” និង​ភាពយន្ត​ជា​ច្រើន​ទៀត៕

ប្រភព៖ Variety ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់