• 2018-09-19 09:31:47
  • ព័ត៌មាន

មិន​ធ្លាប់​ដឹង​សោះ​ថា សៀវភៅ​ទាំង​នេះ ជា​ដើម​ហេតុ​​ពី​ក្រោយ​បទ​ចម្រៀង​របស់ BTS

  • 2018-09-19 09:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​និពន្ធ​បទ​ចម្រៀង​ម្ដង​ៗ សមាជិក​ក្រុម BTS តែង​តែ​ផុស​គំនិត​ចេញ​ពី​បទ​ពិសោធ​របស់​ពួកគេ​ផ្ទាល់ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​បាន​ឲ្យ​ដឹង​ថា ទទួល​បាន​គំនិត​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​ពី​រឿង​ប្រលោម​លោក​ប្រឌិត​ផង​ដែរ។​

ខាង​ក្រោម​នេះ ជា​បណ្ដា​សៀវភៅ​ទាំង ៨ ក្បាល ដែល​បំផុស​គំនិត​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​របស់​ក្រុម BTS ដែល​ប្រិយមិត្ត​គួរ​តែ​អាន៖

១. សៀវភៅ "Into The Magic Shop” (James R. Doty)

រឿង​ជីវប្រវត្តិ​បែប​ប្រឌិត​មួយ​នេះ រៀបរាប់​ពី​មេរៀន​ដែល​អ្នក​និពន្ធ​ទទួល​បាន​ពី​តួអង្គ​ឈ្មោះ Ruth។ នាង​ជា​ស្ត្រី​ម្នាក់​ដែល​លោក​បាន​ជួប​ក្នុង​ហាង​វេទមន្ត​មួយ។ នាង​ជា​មនុស្ស​ម្នាក់​ដែល​បង្រៀន​លោក​ឲ្យ​បើក​បេះដូង និង​ជំរុញ​លោក​ឲ្យ​ក្លាយ​ជា​គ្រូពេទ្យ​ផ្នែក​សរសៃ​ប្រសាទ។

សៀវភៅ​មួយ​ក្បាល​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​មាន​បទ "Magic Shop” ដែល​ជា​បទ​ផលិត​ឡើង​ដោយ​តារា​ចម្រៀង Jungkook។ បទ​ចម្រៀង​នេះ​ដែរ សរសេរ​ឡើង​​ដើម្បី​ប្រាប់​អ្នក​គាំទ្រ​របស់​លោក ឲ្យ​បើក​ចិត្ត​របស់​ពួកគេ នៅ​ពេល​ពួកគេ​ឈឺចាប់ ហើយ​​ក៏​ចង់​ប្រាប់​ថា ពួកគេ​មិន​ឯកោ​នោះ​ទេ។

២. សៀវភៅ "Demian” (Hermann Hesse)

សៀវភៅ​នេះ​ដែរ និយាយ​ពី​ក្មេង​ប្រុស​ម្នាក់​ដែល​បែងចែក​មិន​ដាច់​ស្រឡះ​រវាង "ពិភព​នៃ​ពន្លឺ" និង​ "ពិភព​នៃ​ការ​ថ្ពិន​ភ្នែក"។

សៀវភៅ​នេះ​ដែរ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​អាល់ប៊ុម WINGS។ គ្រប់​ផ្នែក​ក្នុង​រឿង​ប្រលោមលោក​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​តាំង​ពី​រូបថត ប៉ារូល​បទ​ចម្រៀង រួម​ទាំង​វីដេអូ​បទ​ចម្រៀង​ថែម​ទៀត ដូច​ជា​វីដេអូ​ខ្លី​បទ "Boy Meets Evil” និង​បទ "Blood,Sweat,& Tears" ជា​ដើម។

៣. សៀវភៅ "Kafka on the Shore” (Haruki Murakami)

តារា​ចម្រៀង RM បាន​ផ្ដល់​យោបល់​ឲ្យ​អ្នក​គាំទ្រ​អាន​សៀវភៅ​របស់​អ្នក​និពន្ធ Haruki Murakami ច្រើន​ឆ្នាំ​មក​នេះ ដូច្នេះ​ហើយ រឿង "Kafka on the Shore” មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​លោក​យក​មក​សរសេរ​ចេញ​ជា​បទ​ចម្រៀង​នោះ។

"Kafka on the Shore” ជា​រឿង​មួយ​និយាយ​ពី ក្មេង​ប្រុស​ និង បុរស​ចំណាស់​ម្នាក់​ដែល​អាច​និយាយ​ជាមួយ​សត្វ​ឆ្មា​បាន។ ចំពោះ​រឿង​នេះ​ដែរ ត្រូវ​បាន​និពន្ធ​ចេញ​ជា​បទ​ចម្រៀង "Butterfly” របស់​ក្រុម BTS។

៤. សៀវភៅ "The One Who Walk Away From Omelas” (Ursula K. Le Guin)

សៀវភៅ​រឿង​ខ្លី​នេះ​ដែរ និយាយ​ពី​​​ទីក្រុង​អាថ៌កំបាំង​មួយ ដែល​ក្មេង​ម្នាក់​ដែល​ត្រូវ​រស់​នៅ​ជាមួយ​ជីវិត​វេទនា​ឈឺចាប់​ដើម្បី​ជា​ការ​ដោះ​ដូរ​ក្ដី​សុខ​សម្រាប់​ទីក្រុង​របស់​គេ។ ក្រោយ​ប្រជាជន​នៅ​ទី​នោះ ដឹង​ការ​ពិត មួយ​ភាគ​ធំ​ទទួល​ស្គាល់​ថា​វា​ជា​ការ​ចាំបាច់​សម្រាប់​ពពួក​បិសាច ហើយ​បន្ត​រស់​នៅ​ក្រុង Omelas ត​ទៅ​ទៀត ហើយ​មួយ​ចំនួន​ទៀត​បាន​ចាកចេញ ហើយ​ក៏​គ្មាន​នរណា​ដឹង​ថា​ពួកគេ​ទៅ​ណា​ដែរ។

បទ​ចម្រៀង "Spring Day” ពី​អាល់ប៊ុម "You Never Walk Alone” របស់​ក្រុម BTS គឺ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​មួយ​នេះ។ តារា​ចម្រៀង Jungkook អាច​ជា​តួអង្គ​ក្មេង​រូប​នោះ ខណៈ​សមាជិក​ផ្សេង​ជា​អ្នក​ដែល​ដើរ​ចេញ​ពី​ទី​ក្រុង។

៥. សៀវភៅ “1Q84” (Haruki Murakami)

រឿង​នេះ​ដែរ រៀបរាប់​ពី​ការ​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ពិត និង​រឿង​អភិនីហារ ហើយ​សៀវភៅ​នេះ​ដែរ ត្រូវ​បាន​ជំរុញ​ឲ្យ​មាន​បទ "Sea” ដែល​ជា​បទ​លាក់​ក្នុង​អាល់ប៊ុម Love Yourself: Her។

៦. សៀវភៅ "The Owl Service” (Alan Garner)

ប្រលោមលោក​នេះ​ដែរ និយាយ​ពី​បង​ប្អូន​២​នាក់ ដែល​រក​ឃើញ​​ចាន​ទាប​មួយ​ក្នុង​ផ្ទះ​របស់​ពួកគេ ដែល​មាន​ក្បាច់​ផ្កា​ជា​ច្រើន ដែល​អាច​ប្ដូរ​ខ្លួន​ទៅ​ជា​សត្វ​ទីទុយ​វេទមន្ត​មួយ​ក្បាល​នៅ​ពេល​ប៉ះ​ជាមួយ​ក្រដាស។ ខណៈ​ពួកគេ​រក​ឃើញ​ពី​សេវា​អាថ៌កំបាំង​របស់​ទីទុយ​នោះ ពួកគេ​បាន​ឃុំ​ជាប់​ក្នុង​តំបន់​មិន​ពិត​នោះ ដោយ​ដើរ​តួ​ក្នុង​រឿង​ដ៏​សោកសៅ​ដែល​បន្ត​កើត​ឡើង​ដដែល​ៗ​រាល់​សម័យកាល។​

រឿង​នេះ​ដែរ ត្រូវ​បាន​រក​ឃើញ​មាន​ក្នុង​រូបភាព​​ក្នុង​អាល់ប៊ុម "You Never Walk Alone” និង​ក្នុង​បទ​ចម្រៀង​ "I NEED YOU”។

៧. សៀវភៅ "The Pied Piper”

រឿង​នេះ​និយាយ​ពី​អ្នក​ផ្លុំ​ត្រែ​ម្នាក់ ដែល​ជួយ​បណ្ដេញ​កណ្ដុរ​ជា​ច្រើន​ចេញ​ពី​ភូមិ ប៉ុន្តែ​ក្រោយ​មក រូប​គេ​ក៏​បាន​ផ្លុំ​សណ្ដំ​នាំ​ក្មេង​ៗ​ក្នុង​ភូមិ​ឲ្យ​ទៅ​ជាមួយ​គេ នៅ​ពេល​អ្នក​ភូមិ​បដិសេធ​មិន​ឲ្យ​ថ្លៃ​ឈ្នួល​លោក។

រឿង​នេះ ត្រូវ​បាន​បញ្ចូល​ក្នុង​បទ "Pied Piper” របស់ BTS ដែល​ក្នុង​ន័យ​សណ្ដំ​ចិត្ត​អ្នក​គាំទ្រ​របស់​ពួកគេ ឲ្យ​គេច​ចេញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​គ្រាន់​តែ​ស្ដាប់​ចម្រៀង​ពួកគេ។

៨. សៀវភៅ "The Little Prince” (Antoine de Saint-Exupéry)

បទ​ចម្រៀង​ទោល​របស់ Jimin “Serendipity” ត្រូវ​បាន​ជឿជាក់​ថា​សរសេរ​ឡើង​ចេញ​ពី​ប្រលោមលោក​មួយ​នេះ។

រឿង​នេះ និយាយ​ពី​តួអង្គ​​រាជបុត្រ​តូច​ម្នាក់ បាន​លង់​ស្រឡាញ់​ផ្កា​កូឡាប​មួយ​ទង ប៉ុន្តែ​គេ​មិន​ដឹង​ថា​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​គេ​របៀប​ណា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់