- 2018-09-19 09:50:00
- ព័ត៌មាន
បែកធ្លាយវីដេអូថតបានក្រោយ Hara ឈ្លោះជាមួយអតីតសង្សារ និងការបំភ្លឺចុងក្រោយពីសាមីខ្លួន
- 2018-09-19 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយវីដេអូថតបានក្រោយ Hara ឈ្លោះជាមួយអតីតសង្សារ និងការបំភ្លឺចុងក្រោយពីសាមីខ្លួន
ចន្លោះមិនឃើញ
ថ្ងៃទី ១៩ ខែកញ្ញានេះ តារាចម្រៀងកំពុងមានរឿង Hara បានបង្ហាញខ្លួនជាថ្មីចូលបំភ្លឺរឿងជាច្រើនទាក់ទងនឹងជម្លោះរវាងនាង និងអតីតគូស្នេហ៍ ពិសេសក្រោយវិបសាយ SBS SanE បង្ហាញឃ្លីបវីដេអូដែលថតបានពីកាមេរ៉ាសុវត្ថិភាព ក្នុងជណ្ដើរយន្ត។
វីដេអូដែលថតបាននោះ គឺកើតឡើងក្រោយជម្លោះផ្ទុះឡើង ពោលគីនៅថ្ងៃទី ១៣ ខែកញ្ញា បន្ទាប់ពីប៉ូលិសទាញទ្វារផ្ទះរបស់ Hara។ ក្នុងវីដេអូនោះ តារាស្រីរូបនេះបានឈរនៅកៀនទ្វារចូលជណ្ដើរយន្ត ហើយឆ្លុះកញ្ចក់ជណ្ដើរយន្ត មើលស្នាមនៅលើ ក។ ក្រោយមកបុរស ២នាក់ក៏បានចូលមក ក្នុងនោះម្នាក់ដំបូងត្រូវគេសន្និដ្ឋានថាជាអតីតសង្សាររបស់នាង។ លោកបានចូលមកដោយមានជក់បារីផង ហើយឆ្លុះមើលស្នាមលើមុខដូចគ្នា ប៉ុន្តែបែរខ្នងដាក់ Hara។
ទស្សនាវីដេអូដូចខាងក្រោម៖
ដោយឡែកងាកមកការចូលខ្លួនមកបំភ្លឺបញ្ហាច្របូកច្របល់នេះវិញ ថ្ងៃទី ១៩ ខែកញ្ញានេះ Hara បានផ្ដល់បទសម្ភាសមួយជាមួយសារព័ត៌មាន E Daily ដោយនិយាយថា៖ «ខ្ញុំពិតជាសុំទោសខ្លាំងបំផុត ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់មានការបារម្ភ និងខ្វាយខ្វល់ចំពោះរឿងនេះរយៈប៉ុន្មានថ្ងៃចុងក្រោយ»។
នាងបន្ថែមថា ស្នេហារវាងនាង និងសង្សារពិតជារលូនខ្លាំងណាស់ ហើយក៏មិនដែលស្រមៃថាមានជម្លោះ ដល់ថ្នាក់ផ្ទុះហិង្សាបែបនេះដែរ។
ចុងបញ្ចប់នៃបទសម្ភាស Hara បានបញ្ជាក់ថា៖ «ខ្ញុំចង់លើកលែងទោសដល់មនុស្សដែលខ្ញុំធ្លាប់ស្រឡាញ់ ហើយក៏ចង់ឲ្យគាត់លើកលែងទោសឲ្យខ្ញុំដែរ។ ខ្ញុំសង្ឃឹមថាមនុស្សម្នាក់នេះ ក្លាយជាមនុស្សពោរពេញដោយសមត្ថភាព និងទទួលបានការគោរព ឆ្លងផុតរឿងរ៉ាវនេះឆាប់ៗ និងអាចរកបានអនាគតល្អថ្ងៃមុខ។ ជាថ្មីម្ដងទៀត ខ្ញុំសុំឱនក្បាលសុំទោសទៅដល់អ្នកគាំទ្រ និងសាធារណជនដោយការគោរពបំផុត»៕