• 2018-09-20 04:55:30
  • ភាពយន្ត

កម្សត់! វីដេអូរៀបរាប់ពីជីវិតតស៊ូទាំងទឹកភ្នែករបស់ផលិតករគំនូរជីវចល ប៉ោយ ឈុនលី មុនជោគជ័យ

  • 2018-09-20 04:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ហេតុអ្វីគេមាន ចុះហេតុអ្វីយើងក្រ? » ជា​សំណួរ​ចាក់ដោត​ក្នុង​ចិត្ត​សិល្បករគំនូរ​ជីវចល លោក ប៉ោយ ឈុន​លី ដែល​មាន​ដើម​កំណើត​ក្នុង​ខេត្ត​បាត់ដំបង ក្នុង​គ្រួសារ​ក្រីក្រ​មួយ​កាល​ពី​លោកមានអាយុខ្ទង់ ១២ ឬ ១៣ ឆ្នាំ។ ជីវភាព​របស់​ផលិតករ​រូប​នេះ​ ធ្វើ​ឱ្យ​រូបលោក​ស្វែងយល់​ពី​ការ​តស៊ូ និង​ស្រលាញ់​ការ​សិក្សា​ទ្វេ​ដង​ ទោះជាការហូបចុកមិនគ្រប់គ្រាន់ក៏ដោយ។

លោក ប៉ោយ ឈុន​លី

ផ្ទុយពី​មនុស្សដទៃ​ដែល​បោះបង់​ការសិក្សា​ដោយសារ​ភាព​ក្រីក្រ លោក ប៉ោយ ឈុនលី គិត​ថា មាន​តែ​ការ​សិក្សា​ទេ ដែល​ជួយ​រូប​លោក​ឱ្យ​មាន​ជោគជ័យ​ក្នុង​ជីវិត​វិញ​ មាន​តែ​ការ​សិក្សា​ទេ​ទើប​អាច​ជួយ​គ្រួសារ​របស់​លោក​ឱ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​វិញ​។

ក្រោយ​ពី​ការ​តស៊ូ អត់ធ្មត់ និង​រៀន​សូត្រ​ទាំង​ភាសាជាតិ និង​ភាសា​អង់គ្លេស ពិសេស​សម្រួច​ជំនាញ​គូរ​រូប ក្លាយ​ខ្លួន​ជា​វិចិត្រករ លោក ប៉ោយ ឈុនលី ក៏​បន្ត​ស្វែងរក​ចំណេះដឹង​ផ្នែក​គំនូរ​ជីវចល ដោយទទួល​បាន​ឱកាស​រៀន​បន្ត​នៅ​ប្រទេស​បារាំង រយៈ​ពេល​ជាង៣ឆ្នាំ។ ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ២០១៦ រូបលោក​ក៏​បន្ត​ការងារ​ជា​អ្នក​ផលិត​គំនូរ​ជីវ​ចល រហូត​ដល់​បច្ចុប្បន្ន លោក ឈុន លី ក៏ បង្កើត បាន Studio ផលិត វីដេអូ និង Animation ផ្ទាល់ខ្លួន ដោយ​ទទួល​គម្រោង​ផលិត ខ្ទង់​ម៉ឺន​ដុល្លារ​រាល់​គម្រោង​ផលិត​នីមួយៗ។

លោក ប៉ោយ ឈុន​លី ជាមួយផលិតករភាពយន្តនានា

ខាងក្រោមនេះជាវីដេអូ ឯកសារផលិតដោយ ក្រុមផលិតឯករាជ្យ Your Story ដែលទើបនឹងចេញផ្សាយ អំពីផលិតករផលិតគំនូរជីវចល ប៉ោយ ឈុនលី ក្នុងខេត្តបាត់ដំបង៖

អត្ថបទ៖ Sunny

មតិយោបល់