• 2018-09-20 10:10:05
  • ចម្រៀង

ដូចណាត់គ្នា! ស្រីស្អាតតារា​ចម្រៀង​ទោល K-Pop ៤រូបនឹង​វិល​មកវិញ នៅខែតុលាខាង​មុខ

  • 2018-09-20 10:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​ក្នុង​នាម​ជា​តារា​ទោល​មួយ​រយៈ​ ស្រី​ស្អាត​ទាំង​នេះ​នឹង​វិល​មក​ស្វាគមន៍​អ្នក​គាំទ្រ​សាជាថ្មី​នៅ​ខែ​តុលា​ខាង​មុខ។ បន្ទាប់​ពី​មមាញឹក​ជាមួយ​នឹង​ក្រុម ក៏​ដូចជា​សកម្មភាព​សម្ដែង​ផ្សេងៗ​ ពេល​នេះ​ មាន​ដំណឹង​ថា​តារា​ស្រី​ ៤​នាក់​ដែល​សុទ្ធ​តែ​កំពូល​តារា​ K-Pop នឹង​បង្ហាញ​ខ្លួនជាមួយជាថ្មីក្នុង​ពេល​ឆាប់ៗ។

១. តារាចម្រៀង​ IU

IU នឹង​វិល​មក​កាន់​ពិភព​ K-Pop វិញ​ ជាមួយ​អាល់ប៊ុម​ធំ​ថ្មី​ ដែល​ត្រៀម​ចេញ​ក្នុង​ខែ​តុលា ដើម្បី​អបអរ​ខួប​ ១០​ឆ្នាំ​នៃ​ការ​លេច​មុខ​របស់​នាង​លើ​វិថី​សិល្បៈ​ផង។

២. តារាចម្រៀង​ Taeyeon

ខែ​មុន​ ផលិតកម្ម​ SM បាន​ប្រកាស​ពី​គម្រោង​វិល​មក​វិញ របស់​តារា​របស់​ខ្លួន។ ក្នុង​នោះ​ក្រុម​ NCT 127 នឹង​ Comeback ថ្ងៃ​ទី​ ១២ ខែ​តុលា រីឯ Taeyeon នឹង​ក្លាយ​ជា​តារា​បន្ទាប់​ពី​នេះ។ យ៉ាង​ណា​មិញ​ នា​ពេល​បច្ចុប្បន្ន​ តារា​ស្រី​រូបនេះ​ក៏​កំពុង​មមាញឹក​ជាមួយ​បទ​ថ្មី​របស់​ក្រុម​ដែល​ទើប​ចេញ​ថ្មីៗ​ដែរ។

៣. តារា​ច​ម្រៀង​ Soyou

Soyou នឹង​ត្រឡប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ទោល​ មាន​ចំណងជើង​ថា​ "RE:BORN”។ អាល់ប៊ុម​នេះ​ ក៏​គ្រោង​ចេញ​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ដែរ។

៤. តារាចម្រៀង Eunji

តារា​ស្រី​សមាជិក​ក្រុម APINK រូបនេះ​ នឹង​វិល​មក​កាន់​វិថី​តារា​ទោល​ជា​ថ្មី​ ក្រោយ​រវល់​ជាមួយ​ក្រុម​មួយ​រយៈ​ចុង​ក្រោយ​មក។ នាង​បាន​ប្រាប់​ថា អាល់ប៊ុម​ថ្មី​នេះ​ នាង​សម្រិតសម្រាំង​ខ្លាំង​ណាស់​ ក្រោយ​បាត់​មុខមួយ​ឆ្នាំ ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់