• 2018-09-21 02:20:00
  • ព័ត៌មាន

អុញ! Justin ឈរ​កន្ត្រាក់​ៗ​ដូច​ខ្សែ​ភ្លើង​ឆក់​លើ​ផ្លូវ សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន

  • 2018-09-21 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ពី​សកម្មភាព​តារា​ចម្រៀង Justin Bieber មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន ឈរ​កន្ត្រាក់​នៅ​តាម​ដង​ផ្លូវ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពាស​ពេញ​បណ្ដាញ​សង្គម។​

វីដេអូ​ខ្លី​នេះ​ដែរ ត្រូវ​បាន​ថត​ឡើង នៅ​ពេល​តារា​ចម្រៀង​រូប​នេះ​ជួប​គ្នា​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន​លើ​ដង​វិថី​នៃ​ក្រុង​ញូវយ៉ក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។ ក្នុង​វីដេអូ​នោះ​ដែរ បង្ហាញ​ឲ្យ​ឃើញ​ថា Justin ដំបូង​ឡើយ​ឈរ​ធម្មតា​ ប៉ុន្តែ​ក្រោយ​មក​បន្តិច​ក៏​ចាប់​ផ្ដើម​កន្ត្រាក់​ខ្លួន​យ៉ាង​ចម្លែក ប្រៀប​ដូច​ជា​ខ្សែ​ភ្លើង​ឆក់​ដូច្នោះ​ដែរ។

ក្រោយ​វីដេអូ​មួយ​នេះ ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម មហាជន​ជាច្រើន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​តារា​រូប​នេះ ដោយ​ភ័យ​ខ្លាច​ថា​លោក​អាច​នឹង​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ជា​ថ្មី​ម្ដង​ទៀត។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ដើម​ខែ​កញ្ញា​នេះ អ្នក​គ្រប់គ្រង​របស់​តារា​ចម្រៀង Justin Bieber បាន​បើក​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ព្រួយ​​របស់​លោក​ចំពោះ Justin Bieber ដោយ​លោក​ខ្លាច​តារា​ចម្រៀង​រូប​នេះ អាច​នឹង​បាត់បង់​ជីវិត ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​បែប​​នេះ៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់