• 2018-09-21 03:11:57
  • ព័ត៌មាន

Human Ken Doll ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង​ប្រុស​សញ្ជាតិ​អ៊ីតាលី​ម្នាក់

  • 2018-09-21 03:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទូរទស្សន៍ Rodrigo Alves ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Human Ken Doll នោះ កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​លោក​ជាមួយ​តារា​ចម្រៀង និង​ជា​គ្រូពេទ្យ​វះ​កាត់​កែ​សម្ផស្ស​សញ្ជាតិ​អ៊ីតាលី​ម្នាក់​ឈ្មោះ​ថា Giancomo Milano អំឡុង​ពេល​ដើរ​លេង​ជាមួយ​គ្នា​នៅ​តំបន់ Milan។

ក្នុង​កិច្ច​សម្ភាស​ជាមួយ MailOnline តារា​ទូរទស្សន៍​រូប​នេះ បាន​និយាយ​ទាំង​ក្ដី​រំភើប​ថា ពួក​គេ​មាន​គម្រោង​នឹង​ចេញ​បទ​ចម្រៀង​រួម​គ្នា ហើយ​គ្រួសារ​​ទាំង​សង​ខាង ក៏​គាំទ្រ​និង​ពេញ​ចិត្ត​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ដែរ។

អំឡុង​ពេល​ដឹក​ដៃ​គ្នា​ដើរ​លេង​តាម​ដង​ផ្លូវ​ក្នុង​តំបន់ Milan តារា​រូប​នេះ និង​គូ​ស្នេហ៍​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ពិត​ៗ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​បាន​ថើប​គ្នា បញ្ជាក់​ក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់