• 2018-09-21 07:32:35
  • ព័ត៌មាន

តារា​សម្ដែង ៣១ នាក់​រង​របួស​​រលាក​ខ្លួន​ធ្ងន់ធ្ងរ​ ក្រោយ​ថត​រឿង​ភ្លាត់​ខុស​បច្ចេកទេស

  • 2018-09-21 07:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ រឿង​ហេតុ​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់ Bandar Bukit Puchong, Selangor នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​​ប្រេង​សាំង​បាន​ផ្ទុះ​សាយ​ភាយ​​អំឡុង​ពេល​ថត​កុន បាន​បង្ក​ឲ្យ​តារា​សម្ដែង​ជា​ច្រើន​ទទួល​រង​របួស។

បើ​តាម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុម​ការងារ​ថត​ខ្សែ​ភាពយន្ត​បាន​ប្រើ​ប្រេង​សាំង​ដើម្បី​ដុត​ផ្ទះ​ឈើ​ដែល​ជា​តម្រូវ​ការ​​​ក្នុង​ឈុត​មួយ​នៃ​ខ្សែ​ភាពយន្ត​ថ្មី​របស់​ពួកគេ ប៉ុន្តែ​រឿង​ហេតុ​អាក្រក់​បាន​កើត​ឡើង ក្រោយ​ពួកគេ​ចាក់​សាំង​ដុត ចំហាយ​សាំង​បាន​ហើរ​ឡើង​លើ​អាកាស ដែល​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​រាយប៉ាយ​ពាសពេញ​នោះ​តែ​ម្ដង បណ្ដាល​ឲ្យ​ឆាបឆេះ​ដល់​តារា​សម្ដែង​ទាំង​ប៉ុន្មាន​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។

ជន​រងគ្រោះ​ទាំង​អស់​មាន​ចំនួន ៣១ នាក់ ក្នុង​នោះ​ក៏​មាន​តារា​សម្ដែង​ជើង​ចាស់​ប្រចាំ​ទីក្រុង​ហុងកុង Sharon Yeung Pan-pan ផង​ដែរ។ តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី​រូប​នេះ រង​ការ​រលាក​ភ្លើង​កម្រិត ២ ដែល​ធ្វើ​មុខ​របស់​នាង​មួយ​ចំហៀង​មាន​ការ​រលាក​ខ្លាំង ហើយ​ដៃ​ស្ដាំ និង​ជើង​ទាំង ២​របស់​នាង​​ក៏​រង​ការ​រលាក​ធ្ងន់ធ្ងរ​ដែរ៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់