• 2018-09-22 06:07:47
  • ចម្រៀង

សំឡេង​យ៉ាង​ក្រអួនរបស់ តារា​ចម្រៀង មាស សុខសោភា មាន​បញ្ចូល​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ខ្មែរ​មួយ​រឿង​

  • 2018-09-22 06:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង «ឱ្យអូនឣស់ចិត្ត» ជាចម្រៀងភាពយន្តខ្មែរ​តាំងពីឆ្នាំ ១៩៧០ ដោយអ្នកស្រី ម៉ោ សារ៉េត កំពូលតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាព​តំណាលគ្នានឹង លោក ស៊ីន ស៊ីសាមុត។ សំឡេងចម្រៀងរបស់ អ្នកស្រី ម៉ោ សារ៉េត គឺជានិមិត្តរូបរបស់អ្នកស្រី រស់ សេរិសុទ្ធា នេះយោងតាមឯកសារខ្លះបានរៀបរាប់ក្នុង WIkipedia។

អ្នកស្រី ម៉ោ សារ៉េត

បច្ចុប្បន្នបទនេះ ត្រូវបានផលិតករភាពយន្តជនជាតិឥណ្ឌា លោក Amit Dubby យកមកផលិតឡើងវិញច្រៀងឡើងវិញដោយ តារាចម្រៀងល្បី មាស សុខសោភា ដើម្បីដាក់ចូលក្នុងរឿង «ចងពៀរ» ដែលនឹងត្រៀមចាក់ផ្សាយក្នុងរោងភាពយន្តក្នុងខែ តុលា ឆ្នាំ ២០១៨នេះ។

សកម្មភាពថតសំឡេងអ្នកនាង មាស សុខសោភា ក្នុងបទ «ឱ្យអូនអស់ចិត្ត»

សំឡេង​ក្រលួចនេះ ឆ្លុះបញ្ជាំងពី ចិត្តស្នេហារបស់នារីម្នាក់ ដែលដិតដាមជាមួយអនុស្សាវរិយ៍ ជាច្រើនដែលធ្វើឱ្យរូបនាង​ពិតពិបាកនឹងអាចបំភ្លេចបាន រឿងរ៉ាវនៃសេចក្ដីស្នេហារបស់នាងពិតជាជារឿងហួសចិត្ត ធ្វើឱ្យរូបនាងមិនអស់ចិត្តឡើយ។

ចង់ដឹងថាបទនេះមានអត្ថន័យ និងពិរោះរណ្ដំយ៉ាងណាប្រិយមិត្តអាចទស្សនាបទនេះខាងក្រោម៖

កុំភ្លេចទស្សនា វីដេអូ ភាពយន្ត ចងពៀរ ដោយមានសំឡេងចម្រៀងបទ «ឱ្យអូនឣស់ចិត្ត» ច្រៀងដោយអ្នកនាង មាស សុខ សោភា ៖

អត្ថបទ៖ Sunny

មតិយោបល់